លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត បានកិច្ចប្រជុំក្រុមការងារព័ត៌មានដើម្បីត្រៀមធ្វើសេចក្តីរាយការណ៍ផ្ទាល់ជាមួយវិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា អំពីស្ថានការណ៍នៃដំណើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។