រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តនិងការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យ និងកែសម្រួលលើលក្ខណៈវិនិច្ឆ័យ និងសូចនាករសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន

ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន និងលោក នៃ សៅបូរមី អនុប្រធានការិយាល័យចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការពិនិត្យ និងកែសម្រួលលើលក្ខណៈវិនិច្ឆ័យ និងសូចនាករសណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន សម្រាប់ការវាយតម្លៃគុណវុឌ្ឍិប្រតិបត្តិមេត្រីភាពបរិស្ថាន នៅសណ្ឋាគារមិត្តភាព ខេត្តកំពត ក្រោមអធិបតីភាពលោក ទូច វីណា អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន ។

គោលបំណងសិក្ខាសាលានេះ

១. ពិនិត្យកែសម្រួល និងប្រមូលធាតុចូលលើលក្ខណៈវិនិច្ឆ័យ និងសូចនាករសម្រាប់វាយតម្លៃវុឌ្ឍិប្រតិបត្តិមេត្រីបរិស្ថានសណ្ឋាគារ

២. ផ្សព្វផ្សាយចំណេះដឹងអំពីលក្ខណៈវិនិច្ឆ័យ និងសូចនាករវាយតម្លៃវុឌ្ឍប្រតិបត្តិមេត្រីបរិស្ថានទៅកាន់អង្គភាព ស្ថាប័នពាក់ព័ន្ធ ។

អត្ថបទទាក់ទង