រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ ជ្រោយស្វាយ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ ជ្រោយស្វាយ អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំ ជ្រោយស្វាយ គឺជាឃុំមួយក្នុងចំណោមឃុំ សរុប០៦ នៃស្រុកស្រែអំបិល រាជធានីខេត្តកោះកុង ដែលមានព្រំប្រទល់ខាងជើងទល់នឹងឃុំស្រែអំបិល ខាងត្បូងទល់នឹងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខាងកើតទល់នឹងឃុំបឹងព្រាវ ខាងលិចទល់នឹងសមុទ្រកំពង់សោម។
ឃុំ ជ្រោយស្វាយ មានផ្ទៃដីសរុប ១៣,៣២៣ គីឡូម៉ែត្រការ៉េ ភូមិចំនួន ៧ភូមិ គ្រួសារសរុប ១,៣៨០គ្រួសារ ប្រជាពលរដ្ឋសរុប ៥,៥៨១នាក់ ស្ត្រីសរុប ២,៧៧៤នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ១,៤០៦គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១,៣៨០គ្រួសារ គ្រួសារបណ្តោះអាសន្ន ២៦គ្រួសារ ប្រជាពលរដ្ឋសរុប ៥,៥៨១ នាក់ ប្រជាពលរដ្ឋជាស្រ្តី ២,៧៧៤ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៣,៥៦១នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៣៣២នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ៧នាក់ អនុប្រធានភូមិ ៧នាក់ សមាជិកភូមិ ៧នាក់ ស្ត្រី ៧នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់។
១.៣.ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៨១ និងលិខិតដែលបានទទួល ចំនួន ៦)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៥២ និងលិខិតដែលបានទទួល ចំនួន ៣៥)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ៦១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៥៥ និងលិខិតដែលបានទទួល ចំនួន ១៩)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ១១៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥២៥ និងលិខិតដែលបានទទួល ចំនួន ២៧)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ១១៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥២៥ និងលិខិតដែលបានទទួល ចំនួន ២៧)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២៦០ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២,៣១១ និងលិខិតដែលបានទទួល ចំនួន ១១០)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦០លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣០លើក កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២៨០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៣០៩.៦២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៣.៨១លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១០គម្រោង តម្លៃ ១,៦៧៩លានរៀល ផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៤០៦,៦លានរៀល ផ្នែកធនធានធម្មជាតិ ៣គម្រោង តម្លៃ ១១២លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៣គម្រោង តម្លៃ ២៦៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៩គម្រោង តម្លៃ ១,៦៧៩លានរៀល ផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ៤០៦,៦លានរៀល ផ្នែកធនធានធម្មជាតិ ៣គម្រោង តម្លៃ ១១២លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៣គម្រោង តម្លៃ ២៦៤លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ២២គម្រោង តម្លៃ ១,០៨៩.៣២លានរៀល ផ្នែកសង្គមកិច្ច ១៨គម្រោង តម្លៃ ៨១៣,២លានរៀល ផ្នែកធនធានធម្មជាតិ ៦គម្រោង តម្លៃ ២២៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៦គម្រោង តម្លៃ ៥២៨លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៣០៩លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៣៦៨លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២៩លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៨០៦លានរៀល)។
១.៧.ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២៧០.២៦លានរៀល ចំណូលជាក់ស្តែង ២៧០.២៦លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៧០.២៦លានរៀល ចំណូលជាក់ស្តែង ២៣.៣៧លានរៀល ស្មើ ១៥ភាគរយ)។

-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៦៤៣.០៩លានរៀល ចំណូលជាក់ស្តែង ៦៤៣.០៩លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៦៤៣.០៩លានរៀល ចំណូលជាក់ស្តែង ៤៣៣.៥៨លានរៀល ស្មើ ៧៥ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២៧០.២៦លានរៀល ចំណូលជាក់ស្តែង ២៧០.២៦លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៧០.២៦លានរៀល ចំណូលជាក់ស្តែង ១៥៥.២៥លានរៀល ស្មើ ៥០ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៥៦៨.៨៨លានរៀល ចំណូលជាក់ស្តែង ៥៦៨.៨៨លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥៦៨.៨៨លានរៀល ចំណូលជាក់ស្តែង ៥៥៤.៦១លានរៀល ស្មើ ៣២.៨០ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៦៩៦.២០លានរៀល ចំណូលជាក់ស្តែង ៦៩៦.២០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៦៩៦.២០លានរៀល ចំណូលជាក់ស្តែង ២៩១.៧៥លានរៀល ស្មើ ៣៨.៩០ភាគរយ)។
*សរុប (ចំណូលអនុម័ត ២,៤៤៨.៧១លានរៀល ចំណូលជាក់ស្តែង ២,៤៤៨.៧១លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២,៤៤៨.៧១លានរៀល ចំណូលជាក់ស្តែង ១,៤៥៨.៥៧លានរៀល ស្មើ ៦៥ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៤ ទ្រព្យសម្បត្តិ ដែលបានកាត់ចេញ ២ ទ្រព្យសម្បត្តិសរុប ៣៥ ។
១.៩.ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ៦នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ៧នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ១៥នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤នាក់ ស្ត្រី ១៨នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២នាក់ ស្ត្រី ១៦នាក់។
*សរុប វគ្គសិក្សា ២៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៦២នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៣៧)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២០)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ២)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៥ សំបុត្របញ្ជាក់កំណើត ៥៤ សេចក្ដីចម្លងសំបុត្រកំណើត ១០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១ សំបុត្រមរណភាព ២ សេចក្ដីចម្លងសំបុត្រមរណភាព ៧)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១០ សំបុត្របញ្ជាក់កំណើត ២៨២ សេចក្ដីចម្លងសំបុត្រកំណើត ១១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២៥ សំបុត្របញ្ជាក់កំណើត ១១២ សេចក្ដីចម្លងសំបុត្រកំណើត ៣៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២ សំបុត្រមរណភាព ១៦ សេចក្ដីចម្លងសំបុត្រមរណភាព ២៤)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ១៧៣ សេចក្ដីចម្លងសំបុត្រកំណើត ១០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨ សំបុត្រមរណភាព ១៤ សេចក្ដីចម្លងសំបុត្រមរណភាព ៨)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៣៧ សំបុត្របញ្ជាក់កំណើត ១៧២ សេចក្ដីចម្លងសំបុត្រកំណើត ៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១០ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣០ សំបុត្រមរណភាព ១៦ សេចក្ដីចម្លងសំបុត្រមរណភាព ៣០)។
*សរុប (សំបុត្រកំណើត ៩៦ សំបុត្របញ្ជាក់កំណើត ៧៩៣ សេចក្ដីចម្លងសំបុត្រកំណើត ១១១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣០ សំបុត្រមរណភាព ៦៣ សេចក្ដីចម្លងសំបុត្រមរណភាព ៧៥)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,២០០នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៣៧៣ នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៣៥០នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៧២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៥ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៥៧៦នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦០ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៥៦៧នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
នៅក្នុងឆ្នាំ២០១៧ដល់ឆ្នាំ ២០២១នេះ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ពុំមានកើតឡើងគួអោយកត់សម្កាល់ នោះទេ។
-មានករណីអំពើហិង្សាក្នុងគ្រួសារតិចតួច ត្រូវបានដោះស្រាយបញ្ចប់

-ល្បែងស៊ីសង និងគ្រឿងញៀន ក្មេងទំនើង មានមានបន្តិចបន្តួច ត្រូវបានបង្ក្រាប
-គ្រោះថ្នាក់ចរាចរណ៍មិនមានកើតឡើងនោះទេ មានតិចតួចត្រូវបានដោះស្រាយបញ្ចប់ និងបញ្ជូនទៅ ថ្នាក់លើខ្លះ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
នៅឆ្នាំ២០១៧ដល់ឆ្នាំ២០២១នេះប្រជាពលរដ្ឋមួយចំនួនប្រកបមុខរបរនេសាទ មួយចំនួនលក់ដូរ បន្ទប់បន្សំ មួយចំនួន ធ្វើស្រែចំការ និងមួយចំនួនទៀតចំណាកស្រុកក្នុងស្រុកនិងក្រៅស្រុក ដើម្បីរកការងារធ្វើ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-សហគមន៍នេសាទនិងសហគមន៍ការពារធនធានធម្មជាតិជ្រោយស្វាយបានដាំកូនកោងកាង ចំនួន៦០០០ដើមនៅភូមិជ្រោយ ស្វាយខាងលិច។
១.១៨.ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
មានការសហការបានយ៉ាងល្អ ដោយមិនមានការថ្នើងថ្នាក់ និងរើសអើងឡើយ ។
ផ្នែកទី២ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ផ្លូវក្នុងឃុំខូចចាប់ពីគល់ស្ពានកំពង់ស្តាំដល់ឆ្នេរនេសាទ ខូចខាតខ្លាំង ពិបាកធ្វើតំណើ ទៅមន្ទីពេទ្យ និងទៅតំបន់ផ្សេងៗ ពេលខែប្រាំងហុយដីខ្លាំងប៉ះពាលសុខភាព ប្រជាពលរដ្ឋជួសជុលបានស្អាតបាន តែរយៈពេលខ្លី ស្នើសូមផ្លូវកៅស៊ូមួយខ្សែ។
២-បញ្ហាបទល្មើសទូកអូស មងហោះ នេសាទខុសច្បាប់នៅក្នុង ដែនសហគមន៍ ស្នើសូមមន្ទ្រីជលផលជួយចុះបង្រាប បទល្មើស ជាមួយសហគមន៍អោយ ទាន់ពេលវេលា។
៣-ប្រជាពលរប្រជាពលរដ្ឋមួយចំនួនមានការបាត់បង់ប្រាក់ចំណូលធ្វើឲ្យជីវភាពគ្រួសារមានការ ធ្លាក់ចុះច្រើន ដោយជំងឺរាតត្បាតកូវីដ-១៩។
៤-បញ្ហាស្បែងកន្ទុយលេខ និងគ្រឿងញៀន បានរាលដាលពេញភូមិឃុំ ស្នើសូមជំនាញចុះជួយបង្រ្កាប៕
ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ May 25, 2022

អត្ថបទទាក់ទង