រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមសិក្ខាសាលាសម្ភោធគម្រោង និងចាប់ផ្តើមដាក់ឱ្យដំណើការអនុវត្តគម្រោងស្តីពី “គាំទ្រការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា”

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមសិក្ខាសាលាសម្ភោធគម្រោង និងចាប់ផ្តើមដាក់ឱ្យដំណើការអនុវត្តគម្រោងស្តីពី "គាំទ្រការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជា"

ក្រោមអធិបតីភាព

- លោកជំទាវ ចាន់ សូម៉ាលី អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព

- ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតនៃព្រះរាជជប៉ុនប្រចាំនៅកម្ពុជា

អង្គសិក្ខាសាលាផ្តោតលើរបៀបវារៈស្តីពីការរៀបចំគម្រោង គាំទ្រការរៀបចំផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជារួមមាន÷

- ផែនការសកម្មភាពជាតិ

- ការគ្រប់គ្រងសំណល់ និងសំរាមប្លាស្ទីកដោយនិរន្តរភាព

- សកម្មភាពថ្នាក់តំបន់អាស៊ាន និងការអនុវត្តនៅប្រទេសថៃ

- សកម្មភាពតំបន់សមុទ្រអាស៊ីខាងកើត CONSEA

- កាត់បន្ថយសំរាមសមុទ្រនៅកម្ពុជាសកម្មភាព 4R

- ការកាត់បន្ថយបន្ថយសំរាមសមុទ្រ និងការអនុវត្តសកម្មភាពនៅកម្ពុជា

- ការកាត់បន្ថយការប្រើប្រាស់ឡើងវិញការកែច្នៃឡើងវិញ ដើម្បីការងារបរិស្ថានសមុទ្រផនិងផ្កាថ្ម ERPROMSR នៅកម្ពុជា

អត្ថបទទាក់ទង