លោក ប្រាក់ វិចិត្រ ឣភិបាលស្រុកមណ្ឌលសីមា បានដឹកនាំឣាជ្ញាធរ ភូមិ ឃុំ សហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះពិនិត្យទីតាំងដែលមានទឹកដក់នៅលើផ្លូវជាតិលេខ៤៨ មុខតំបន់សេដ្ឋកិច្ចពិសេសកោះកុង ដើម្បីបញ្ជាសទឹកចេញ កុំឣោយទឹកដក់លើផ្លូវ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង១០:៣០នាទីព្រឹក