រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ វ៉េត សុនីម​ អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង​ ចូលរួម​កិច្ចប្រជុំក្រុមលេខា​នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៤ (RBC24) នៅសណ្ធាគារ ញ៉ូត្រេវើលឡតដ៍ ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ

កាលពីថ្ងៃអង្គារ​ ២រោច ដល់ ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ដល់១៨ ខែឧសភា ឆ្នាំ២០២២ លោក​ វ៉េត សុនីម​ ​អនុប្រធានមន្ទីរបរិស្ថាន​ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំក្រុមលេខា​នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៤ (RBC24) នៅសណ្ធាគារ ញ៉ូត្រេវើលឡតដ៍ ខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ ដែលមានភាគីកម្ពុជាដឹកនាំដោយឧត្តមសេនី​យ៍ទោ សំ សំអាត មេបញ្ជាការរងជានាយសេនាធិការយោធភូមិភាគទី៣ និង ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ជាសហប្រធាន និង ភាគីថៃដឹកនាំដោយ ឧត្តមនាវីត្រី ជិរ៉ូត ស៊ុកអារ៉ាម នាយសេនាធិការកងបញ្ជាការ ការពារព្រំដែនច័ន្ទបុរី-ត្រាត ជាសហប្រធាន និងមានការចូលរួមពីមន្ត្រីរាជការពីអង្គភាពជំនាញជុំវិញខេត្តដែលមានសហភាពចូលរួមសរុបប្រមាណ១០០នាក់ ស្រី០៩នាក់ ។

អត្ថបទទាក់ទង