រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារមូលនិធិជនពិការ បានសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឧបត្ថម្ភរបស់មូលនិធិជនពិការ ទៅចែកជូនជនមានពិការភាពក្រីក្រ ជួបការលំបាកចំនួន ១៥នាក់

កោះកុង,ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៩:៣០នាទីព្រឹក លោក ហ៊ុត ពន្លឺ នាយករងមូលនិធិជនពិការ បានសហការជាមួយលោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាប្រធានសាខាមូលនិធិជនពិការខេត្តកោះកុង ចុះសួរសុខទុក្ខ និងនាំយកកញ្ចប់ឧបត្ថម្ភរបស់មូលនិធិជនពិការ ទៅចែកជូនជនមានពិការភាពក្រីក្រ ជួបការលំបាកចំនួន ១៥នាក់ ស្រី ០៨នាក់ នៅវត្តពោធិ៍រង្សី (ហៅវត្តកណ្ដោល) ស្ថិតក្នុងភូមិកណ្ដោល ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកស្រី អិន សោភ័ណ្ឌ អភិបាលនៃគណ:អភិបាលរងស្រុកបូទុមសាគរ និងអាជ្ញាធរឃុំកណ្ដោល ដែលមានសមាសភាពសរុបចំនួន ៣០នាក់ ស្រី ១១នាក់ ក្នុងនោះជនមានពិការភាពម្នាក់ៗទទួលបានកញ្ចប់ឧបត្ថម្ភជាអង្ករចំនួន ២៥គ.ក្រ, ត្រីខ ០២យួរ, មីម៉ាម៉ា ០១កេះ, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, អំបិល ០២គ.ក្រ និងថវិកាចំនួន ១០០.០០០រៀល ។

អត្ថបទទាក់ទង