រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជីខក្រោម អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជីខក្រោម អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំជីខក្រោម គឺជាឃុំ មួយក្នុងចំណោមឃុំសរុប០៦ នៃ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំកណ្តោល ស្រុកបូទុមសាគរ ខាងកើតទល់នឹងឃុំជីខលើនិងឃុំដងពែង ខាងជើងទល់នឹងឃុំជីខលើ និងខាងត្បូងទល់នឹងឃុំ ជ្រោយស្វាយ និងសមុទ្រ។
ឃុំ ជីខក្រោម មាន ៖ មានផ្ទៃដីសរុប ៧,១៥៤គីឡូម៉ែត្រការ៉េ ភូមិចំនួន ៦ភូមិ គ្រួសារសរុប ៨៣១គ្រួសារ ប្រជាពលរដ្ឋសរុប ៣,៦៨៨នាក់ ស្ត្រីសរុប ១,៨៥០នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៨៣១គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៨៣១គ្រួសារ ប្រជាពលរដ្ឋសរុប ៣,៦៨៨នាក់ ប្រជាពលរដ្ឋជាស្រ្តី ១,៨៥០នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ២,៥៥៧នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៤៥៧នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ សមាជិកក្រុមប្រឹក្សាដែលបានផ្លាស់ប្តូរក្នុងរយៈពេល៥ឆ្នាំ ១នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ៦នាក់ អនុប្រធានភូមិ ៦នាក់ ស្ត្រី ២នាក់ សមាជិកភូមិ ៦នាក់ ស្ត្រី ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៤៦ និងលិខិតដែលបានទទួល ចំនួន ១២)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៧ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២០៨ និងលិខិតដែលបានទទួល ចំនួន ១២)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៩៨ និងលិខិតដែលបានទទួល ចំនួន ១៤)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៨៣ និងលិខិតដែលបានទទួល ចំនួន ១៦)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៧៦ និងលិខិតដែលបានទទួល ចំនួន ១៩)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៧ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,២១១ និងលិខិតដែលបានទទួល ចំនួន ៧៣)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦០លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤៧លើក កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១៥គម្រោង តម្លៃ ១,៦៨៤លានរៀល ផ្នែកសង្គមកិច្ច ១១គម្រោង តម្លៃ ៤៨៣លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១២គម្រោង តម្លៃ ១,០៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ៣៧លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១៤គម្រោង តម្លៃ ១,៥៦៩លានរៀល ផ្នែកសង្គមកិច្ច ១១គម្រោង តម្លៃ ៤៨៣លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១១គម្រោង តម្លៃ ៩៨១លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ៣៧លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១៣គម្រោង តម្លៃ ១,៥៥០លានរៀល ផ្នែកសង្គមកិច្ច ១០គម្រោង តម្លៃ ៤២៥លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១១គម្រោង តម្លៃ ៨១៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ៣៧លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១៣គម្រោង តម្លៃ ១,៥៥០លានរៀល ផ្នែកសង្គមកិច្ច ១០គម្រោង តម្លៃ ៤២៥លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១១គម្រោង តម្លៃ ៨១៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ៣៧លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១៣គម្រោង តម្លៃ ១,៥៥០លានរៀល ផ្នែកសង្គមកិច្ច ១០គម្រោង តម្លៃ ៤២៥លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១១គម្រោង តម្លៃ ៨១៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ៣៧លានរៀល)។

-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១២គម្រោង តម្លៃ ១,៣៤៨លានរៀល ផ្នែកសង្គមកិច្ច ១០គម្រោង តម្លៃ ៤២៥លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១១គម្រោង តម្លៃ ៨១៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤គម្រោង តម្លៃ ៣៧លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៦៧គម្រោង តម្លៃ ៧,៧០១លានរៀល ផ្នែកសង្គមកិច្ច ៥២គម្រោង តម្លៃ ២,២៤១លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៥៤គម្រោង តម្លៃ ៤,៥១៣លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២០គម្រោង តម្លៃ ១៨៥លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១គម្រោង តម្លៃ ៥៣លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៥៨លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៩៧លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១គម្រោង តម្លៃ ១១៥លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២០២លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ២៦៦៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៩៧លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ២គម្រោង តម្លៃ ១៦៨លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៧៦.០៦លានរៀល) និង(ចំណាយអនុម័ត ១៧៦.០៦លានរៀល ចំណូលជាក់ស្តែង ៤៥.២៧លានរៀល ស្មើ ២៥ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៩៤.៧៩លានរៀល) និង(ចំណាយអនុម័ត ២៩៤.៧៩លានរៀល ចំណូលជាក់ស្តែង ១៧១.៤៦លានរៀល ស្មើ ៥៨ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣៥៩.៨៥លានរៀល) និង(ចំណាយអនុម័ត ៣៥៩.៨៥លានរៀល ចំណូលជាក់ស្តែង ៣៥៩.៨៥លានរៀល ស្មើ ៥៨ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៥២៤.៤៤លានរៀល) និង(ចំណាយអនុម័ត ៥២៤.៤៤លានរៀល ចំណូលជាក់ស្តែង ៥២៤.៤៤លានរៀល ស្មើ ៧០ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៩៣.១០លានរៀល) និង(ចំណាយអនុម័ត ៤៩៣.១០លានរៀល ចំណូលជាក់ស្តែង ៣៣២.០៩លានរៀល ស្មើ ៦៧ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៨៤៨.២៤លានរៀល) និង(ចំណាយអនុម័ត ១,៨៤៨.២៤លានរៀល ចំណូលជាក់ស្តែង ១,១២៣.៤៣លានរៀល ស្មើ ៦១ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៩-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ២ ទ្រព្យសម្បត្តិសរុប ២ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ។
-ឆ្នាំ២០១៨ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៣នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៨នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៦នាក់ ស្ត្រី ១នាក់។
*សរុប វគ្គសិក្សា ១២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៥១នាក់ ស្ត្រី ៥នាក់។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦០២)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ២)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១១ សំបុត្របញ្ជាក់កំណើត ៩១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១០ សំបុត្រមរណភាព ៥ សេចក្ដីចម្លងសំបុត្រមរណភាព ៤)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ៩០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦ សំបុត្រអាពាហ៍ពិពាហ៍ ១៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៨ សំបុត្រមរណភាព ៥ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២១ សំបុត្របញ្ជាក់កំណើត ៤០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦ សំបុត្រអាពាហ៍ពិពាហ៍ ៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៩ សំបុត្រមរណភាព ១១ សេចក្ដីចម្លងសំបុត្រមរណភាព ១២)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣៦ សំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៩ សំបុត្រអាពាហ៍ពិពាហ៍ ៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១១ សំបុត្រមរណភាព ៥ សេចក្ដីចម្លងសំបុត្រមរណភាព ៣)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៣៣ សំបុត្របញ្ជាក់កំណើត ៤៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៨ សំបុត្រអាពាហ៍ពិពាហ៍ ៨ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១១ សំបុត្រមរណភាព ៨ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
*សរុប (សំបុត្រកំណើត ១២០ សំបុត្របញ្ជាក់កំណើត ៣៤៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៨ សំបុត្រអាពាហ៍ពិពាហ៍ ៤៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥៩ សំបុត្រមរណភាព ៣៤ សេចក្ដីចម្លងសំបុត្រមរណភាព ៣១)។

១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៣៤ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៥៦៨នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤៤ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៦១២នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤៨ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៦៦០នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦៣ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៧២៣នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១២៩ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៨៥២នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,២១១)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-សហការជាមួយប៉ុស្តិ៍រដ្ឋបាល ចុះផ្សព្វផ្សាយ ភូមិឃុំ មានសុវត្ថិភាព ចុះល្បាត និងយាមកាម តាមពិធីបុណ្យ និងកម្មវិធីផ្សេងៗ ។ជួយរៀបចំ និងចូលរួមទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងជាពិសេស ចូលរួមធ្វើតេស្តិ៍ និងទទួលវ៉ាក់សាំង បង្ការកូវីដ១៩ បានចំនួន៤ដង។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-បានលើកផែនការអភិវឌ្ឍន៍ ភូមិឃុំ ដោយមានការ កសាងបាននូវ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវបេតុង និងប្រឡាយ បង្កើតជាប្រពន្ធ័ធារាសាស្ត្រ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេស គៀងគរសប្បុរសជន ក្នុងនិងក្រៅប្រទេស ជួសជុល និងថែទាំផ្លូវលំក្រាលគ្រួសក្រហម ដើម្បីសំរួលការធ្វើដំណើររបស់ ប្រជាពលរដ្ឋ និងសិស្សសាលា បានយ៉ាងងាយស្រួល។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
ផ្នែកទី២ បញ្ហាប្រឈម និងសំណូមពរ
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ប្រជាពលរដ្ឋតវ៉ាដីធ្លីនៅភូមិនាពិសី៨០គ្រួសារ ប្រជាជនមួយចំនួនតូចទៅតវ៉ាដីចំការអំពៅ ចូលរួមជាមួយជំនាញពាក់ព័ន្ធរកដំណោះស្រាយ ព្យាយាមពន្យល់ និងចាត់វិធានការផ្លូវច្បាប់។
២-ផ្លូវធ្វើដំណើរពីផ្លូវជាតិ មកសាលាឃុំ មានការលំបាក លើកគម្រោងសាងសង់ និងគៀងគរ សប្បុរសជន។
៣-ប្រជាពលរដ្ឋមួយចំនួនមិនព្រមមកទទួលវ៉ាក់សាំង ការពារកូវីត១៩ នៅប៉ុស្តិ៍សុខភាព ផ្សព្វផ្សាយ និងជំរុញពួកគាត់៕
ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ May 13, 2022

អត្ថបទទាក់ទង