លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារភូមិ ឃុំ ភូមិបាល ប៉ុស្ដិ៍រដ្ឋបាល ចូលរួមសហការចុះត្រួតពិនិត្យការលួចកាប់ទន្រ្ទានដីព្រៃក្នុងតំបន់អភិរក្យ ចំនួន ៦ទីតាំង ស្ថិតនៅក្នុងភូមិទួលគគីរលើ ភូមិទួលគគីក្រោម និងភូមិតាចាត ក្នុងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្ដម រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាតំបូងខេត្តកោះកុង ដែលមានការចូលរួមពីកំលាំងអង្គការវ៉ាយអេដស៍ និងមន្ទីរបរិស្ថាន ខេត្តកោះកុង ។
ជាលទ្ធផលការចុះត្រួតពិនិត្យបាន ០៤ទីតាំង ភូមិទួលគគីរក្រោម ២ទីតាំង និងភូមិតាចាត ២ទីតាំង នៅសល់ ២ទីតាំងទៀតគឺនៅភូមិទួលគគីរលើ ១ទីតាំង និងភូមិតាចាត ១ទីតាំង ចាំចុះត្រួតពិនិត្យពេលក្រោយ
ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង៨:០០ នាទីព្រឹក