លោក សុខ ចេង មេឃុំកោះស្ដេច បាននាំយកអំណោយជាថវិការបស់លោកឧកញ៉ា ជឹង ធានគាត និងលោកជំទាវ ខូវ ដារ៉ូស មកប្រគល់ជូន ដល់គណៈគ្រប់គ្រងសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច សម្រាប់យកទៅកសាងអាងចម្រោះទឹកស្អាត ដេីម្បីឱ្យសិស្សានុសិស្សប្រមាណជាង ៤០០នាក់ បានប្រេីប្រាស់។ រដ្ឋបាលឃុំកោះស្ដេច សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា និងលោកជំទាវ និងសូមគោរពជូនពរនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
==============
ថ្ងៃពុធ ១១កេីត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២
ប្រភព:រដ្ឋបាលស្រុកគិរីសាគរ