===============
តាមការចាត់តាំងរបស់លោក សុខ ចេង មេឃុំកោះស្ដេច លោក សាយ ហេង ជំទប់ទី១ឃុំ បានចុះនាំយកអង្ករមកចែកជូនប្រជាការពារពីរភូមិ (ភូមិពាមកាយ និងភូមិព្រែកស្មាច់)ចំនួន ២៧នាក់ ដោយក្នុងម្នាក់ទទួលបានអង្ករចំនួន ២២.៨២ គីឡូក្រាម និងថវិកាចំនួន ២០,០០០រៀល ចែកជូនប្រជាការពារ ។
===============
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២
ប្រភព:រដ្ឋបាលស្រុកគិរីសាគរ