រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជីខលើ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជីខលើ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំជីខលើ គឺជាឃុំមួយក្នុងចំណោមឃុំសរុប ០៦ នៃ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំកណ្តោល ខាងកើតទល់នឹងឃុំដងពែង ខាងជើងទល់នឹងឃុំប្រឡាយ និងខាងត្បូងទល់នឹងឃុំជីខក្រោម។
ឃុំជីខលើ មាន ៖ ផ្ទៃដីសរុប ៥៦៩គីឡូម៉ែត្រការ៉េ ភូមិចំនួន ៤ភូមិ គ្រួសារចំនួន ១,៣២៦គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៥,៦០០នាក់ ស្រ្តីសរុបចំនួន ២,៨១៥នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ១,៣២៦គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១,៣២៦ គ្រួសារ ប្រជាពលរដ្ឋសរុប ៥,៦០០ នាក់ ប្រជាពលរដ្ឋជាស្រ្តី ២,៨១៥ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៣,៤៣៨នាក់ ប្រជាពលរដ្ឋចំណាកស្រុក ២២២នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ២នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ស្ត្រី ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ២នាក់ មេភូមិ ៤នាក់ អនុប្រធានភូមិ ៤នាក់ ស្ត្រី ២នាក់ សមាជិកភូមិ ៤នាក់ ស្ត្រី ៣នាក់ ។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ៣ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣២៣ និងលិខិតដែលបានទទួល ចំនួន ៤០)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥៥០ និងលិខិតដែលបានទទួល ចំនួន ៥៣)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦៦០ និងលិខិតដែលបានទទួល ចំនួន ៦៤)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥២៧ និងលិខិតដែលបានទទួល ចំនួន ៨៤)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦៦៣ និងលិខិតដែលបានទទួល ចំនួន ១២១)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៣ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២,៦៩៣ និងលិខិតដែលបានទទួល ចំនួន ៣៦២)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៥លើក កិច្ចប្រជុំ គ.ក.ន.ក. ៧លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១១លើក កិច្ចប្រជុំ គ.ក.ន.ក. ៤លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំ គ.ក.ន.ក. ៣លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំ គ.ក.ន.ក. ៤លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២៩លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៣លើក កិច្ចប្រជុំ គ.ក.ន.ក. ៤លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៧លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥៥លើក កិច្ចប្រជុំ គ.ក.ន.ក. ២៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៧២.៤១លានរៀល ផ្នែកសង្គមកិច្ច ៤៨គម្រោង តម្លៃ ៣១៧.៥៦លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៦គម្រោង តម្លៃ ៣.៩៨លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៧.២៧លានរៀល ផ្នែកសង្គមកិច្ច ៩គម្រោង តម្លៃ ១.៦៤លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៣គម្រោង តម្លៃ ២.៩២លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ០.៩២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១៣លានរៀល ផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៦.២៤លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១គម្រោង តម្លៃ ២.៨០លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៣គម្រោង តម្លៃ ១.៦៧លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ១៤៦.៤០លានរៀល ផ្នែកសង្គមកិច្ច ៨គម្រោង តម្លៃ ៧.០២លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៣គម្រោង តម្លៃ ២.៩២លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ២៣៣.២៩លានរៀល ផ្នែកសង្គមកិច្ច ១១គម្រោង តម្លៃ ៣០៣.២០លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៧គម្រោង តម្លៃ ៥.៥២លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ១២គម្រោង តម្លៃ ៦៤២.៣៨លានរៀល ផ្នែកសង្គមកិច្ច ៨១គម្រោង តម្លៃ ៦៣៥.៦៧លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១២គម្រោង តម្លៃ ១១.២៥លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ១៥គម្រោង តម្លៃ ៨.៦៥លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៦៣.៤១លានរៀល)។

-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១០គម្រោង តម្លៃ ៧៧.២៧លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ១១៣លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ១៤៦.៤០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ២៣៣.២៩លានរៀល និងផ្នែកសង្គមកិច្ច ២១គម្រោង តម្លៃ ៣២៣.៩២លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៧គម្រោង តម្លៃ ១.០៨លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៨គម្រោង តម្លៃ ១.៦៤លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ២៤គម្រោង តម្លៃ ៦៣៣.៣៨លានរៀល និងផ្នែកសង្គមកិច្ច ១៣១គម្រោង តម្លៃ ៣២៣.៩២លានរៀល ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៤៣គម្រោង តម្លៃ ១.០៨លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ៤៣គម្រោង តម្លៃ ១.៦៤លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២២១.២៦លានរៀល ចំណូលជាក់ស្តែង ២២១.២៦លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២២១.២៦លានរៀល ចំណូលជាក់ស្តែង ១៤១.៥៩លានរៀល ស្មើ ៦៤ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៦៩.៩៨លានរៀល ចំណូលជាក់ស្តែង ២៦៩.៩៨លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៦៩.៩៨លានរៀល ចំណូលជាក់ស្តែង ១៥៣.៦៥លានរៀល ស្មើ ៥៦.៩១ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣៣៦.៣៩លានរៀល ចំណូលជាក់ស្តែង ៣៣៦.៣៩លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣៣៦.៣៩លានរៀល ចំណូលជាក់ស្តែង ១៨៧.៨៤លានរៀល ស្មើ ៥៥.៨៤ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៥២២.៩១លានរៀល ចំណូលជាក់ស្តែង ៥២២.៩១លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥២២.៩១លានរៀល ចំណូលជាក់ស្តែង ២២៧.១៦លានរៀល ស្មើ ៤៣.៤៤ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៥៣១.៧៧លានរៀល ចំណូលជាក់ស្តែង ៥៣១.៧៧លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥៣១.៧៧លានរៀល ចំណូលជាក់ស្តែង ៤៨០.៧១លានរៀល ស្មើ ៩០.៣៩ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៨៨២.៣៤លានរៀល ចំណូលជាក់ស្តែង ១,៨៨២.៣៤លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១,៨៨២.៣៤លានរៀល ចំណូលជាក់ស្តែង ១,១៩០.៩៦លានរៀល ស្មើ ៦៣.២៧ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១២ ទ្រព្យសម្បត្តិដែលបានកាត់ចេញ ១ ទ្រព្យសម្បត្តិសរុប ២១ ។១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៤នាក់ ស្ត្រី ៩នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៦នាក់ ស្ត្រី ៦នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ១៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៩នាក់ ស្ត្រី ៥នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ១១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២២នាក់ ស្ត្រី ៥នាក់។
*សរុប វគ្គសិក្សា ៤៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១០៤នាក់ ស្ត្រី ២៧នាក់។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៧៣០)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់ អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥១១)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ សង្កាត់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣៩)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ៣)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៤៦ សំបុត្របញ្ជាក់កំណើត ៩៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១១ សំបុត្រអាពាហ៍ពិពាហ៍ ៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៨ សំបុត្រមរណភាព ១០ សេចក្ដីចម្លងសំបុត្រមរណភាព ២៦)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៣៥ សំបុត្របញ្ជាក់កំណើត ១៥០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣១ សំបុត្រអាពាហ៍ពិពាហ៍ ៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២៣ សំបុត្រមរណភាព ៤ សេចក្ដីចម្លងសំបុត្រមរណភាព ៥)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៣៩ សំបុត្របញ្ជាក់កំណើត ៩៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៣ សំបុត្រអាពាហ៍ពិពាហ៍ ៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ១២)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣៩ សំបុត្របញ្ជាក់កំណើត ៩៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤៥ សំបុត្រអាពាហ៍ពិពាហ៍ ៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២៤ សំបុត្រមរណភាព ១០ សេចក្ដីចម្លងសំបុត្រមរណភាព ៣៧)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៤៤ សំបុត្របញ្ជាក់កំណើត ៥៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥ សំបុត្រមរណភាព ៩ សេចក្ដីចម្លងសំបុត្រមរណភាព ២៣)។

*សរុប (សំបុត្រកំណើត ២០៣ សំបុត្របញ្ជាក់កំណើត ៤៩៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៣៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧០ សំបុត្រអាពាហ៍ពិពាហ៍ ២៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៦៩ សំបុត្រមរណភាព ៤៨ សេចក្ដីចម្លងសំបុត្រមរណភាព ១០៣)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៨៨២នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៨៧៩នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៨៧៩នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦៥ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៧ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១,៩២២នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៣៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៩ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,០៦២នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣២៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,១៤៧,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥៥០ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,៦១២៧,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦៦០ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២,៧៧៤ ,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៥២៧ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២,៤០៨,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦៣៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២,៥៤១,០០០រៀល)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២,៦៩៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១០,៤៨២,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-នៅក្នុងខែមករា ឆ្នាំ២០១៧ នេះ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់ឡើយ រីឯគ្រោះថ្នាក់ចរាចរណ៍មានកើតឡើង ១លើក នៅចំណុចចន្លោះបង្គោលគីឡូលេខ ១៩-២០ ស្ថិតក្នុងភូមិត្រពាំងកណ្តោល ឃុំជីខលើ បណ្តាលអោយរងរបួស បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់ប្រុស ករណីនេះប៉ុស្តិ៍រដ្ឋបាលបានបញ្ជូនសំណុំរឿងទៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
-នៅក្នុងខែធ្នូ ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក បណ្តាលអោយមនុស្សរងរបួសធ្ងន់ ១នាក់ប្រុស។
-នៅក្នុងខែមិថុនា ឆ្នាំ២០២០ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់មានកើតឡើង ១លើក ឈ្មោះ ទិត្យ វ៉ាន់អែល ប្រុស បានធ្វើសកម្មភាពលួចលុយរបស់ឈ្មោះ ភន សាន ប្រុស នៅភូមិឈូក។
-នៅក្នុងខែមិថុនា ឆ្នាំ២០២០ មានអំពើហិង្សាជម្លោះពាក្សសម្តីរឿងព្រំដីស្រែ ឈ្មោះ ង៉ែត ទែន ប្រុស ជាមួយឈ្មោះ សួស ង៉ែត ស្រី នៅភូមិតានី។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-នៅខែមករា ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួយចំនួនតូច បានទៅធ្វើការងារនៅរោចក្រស្កសរ ហើយមួយចំនួន កំពុងកាប់អំពៅអោយក្រុមហ៊ុនចម្ការអំពៅ និងមួយចំនួនទៀតចេញទៅក្រៅឃុំ រកការងារធ្វើ។១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ការទាមទាររកដំណោះស្រាយដីធ្លីនៅតែកើតមាន ចំពោះមុខនេះតាមយន្ដការតុលាការ។
២-ចំពោះក្រុមប្រជាពលរដ្ឋដែលមានសំណង់ផលប៉ះពាល់ពីក្រុមហ៊ុនចំការអំពៅទទួលបានបង្កាន់ដៃ លេខឡូតិ៍តែពុំទាន់បានដី។ សំណើសូមក្រុមការងារឬអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការងារវាស់វែងដី ជូបពួគាត់អោយបានឆាប់។
៣-ការទន្រ្ទានបោះបង្កោលហំព័ទ្ធយកដីរដ្ឋនៅតែកើតមាន ។ សូមជួយជំរុញសមត្ថកិច្ចពាក់ព័ន្ធជួយធ្វើការងារនេះអោយមានប្រសិទ្ធិភាព។
៤-រុសកូវិដ-១៩ ធ្វើអោយមានការបាត់បង់ការងារមុខរបរមួយចំនួន ។ សូមជួយជំរុញឬស្វែងរកដៃគូអភិវឌ្ឍន៍ផ្នែកកសិកម្ម និងប្រការស្រោចស្រព។
៥-ផ្លូវលំជនបទមួយចំនួនរងការខូចខាតនាររដូវវស្សាកន្លងមកធ្វើអោយមានការពិបាកធ្វើដំណើរ ហើយថវិកាសម្រាប់ជួសជុល ។ ស្នើសូមអង្គភាពឬមន្ទីរដែលពាក់ព័ន្ធជួយធ្វើការជួសជុល ។
៦-ក្រុម១៧០គ្រួសារមិនទាន់ទទួលបានការវាសវែងដីជូនពួកគាត់គ្រប់គ្រួសារនៅឡើយ ។ផ្តល់ការវាស់វែងជូនពួកគាត់ឲ្យបានឆាប់ ។
៧-ដីដែលដូរឡូតិ៍ និងដីសល់ពីការបែងចែកពុំទាន់បោះបង្គោលព្រំឲ្យបានច្បាស់លាស់ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនចាប់ទន្រ្ទានយក ។បោះបង្គោល ឬ ដាក់ស្លាក់សញ្ញាផ្សព្វផ្សាយ៕
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ May 10, 2022

អត្ថបទទាក់ទង