លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចាត់លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តនិគ្រោធារាម (ហៅវត្តចាំយាម) បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន៥០០,០០០រៀល មានអង្ករ០៤បាវ ស្មើ២០០គីឡូក្រាម ទឹកស៊ីអ៉ីវ១១យួរ មីម៉ាម៉ា១០កេស ស្កសរ៥០គីឡូក្រាម ភេសជ្ជ: ០៤កេស ទឹកសុទ្ធ៥០យួរ ប៊ីចេង០២គីឡូក្រាម អំបិល០១គីឡូក្រាម ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា សម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះព្រះតេជគុណ ព្រះគ្រូចៅអធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា។
ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២២