ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ដឹកនាំលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃ និងមន្រ្តីនៃការិយាល័យអភិរក្សសមុទ្រនិងតំបន់ឆ្នេរ ចូលរួមប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ( online ) ស្តីពី "ការពង្រឹងតំបន់ការពារសមុទ្រ អភិបាលកិច្ចជលផល និងការលើកកម្ពស់ជីវភាពសហគមន៍ នៅតាមតំបន់ឆ្នេរសមុទ្រក្នុងប្រទេសកម្ពុជា" ( MPA-Goal ) ។