ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក អ៊ុំ ចន្ថា អនុប្រធានការិយាល័យឧទ្យាជាតិ និងលោក ហូ សុភ័ណ្ឌ ប្រធានស្នាក់ការឬស្សីជ្រុំថ្មបាំង បានចូលរួមជាមួយក្រុមការងារមកពីអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ភោគ បញ្ញា អនុប្រធាននាយកដ្ឋាន បានជួបប្រជុំជាមួយលោកមេឃុំជំនាប់ និងប្រជាពលរដ្ឋក្នុងភូមិច្រកឬស្សី និង ភូមិជំនាប់ ដែលមានដើមកំណើតជាជនជាតិដើមភាគតិចជង ដើម្បី ចុះសិក្សាប្រមូលព័ត៌មាន និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ធម្មជាតិ នៅក្នុងឬក្បែរដែនជម្រកសត្វព្រៃតាតៃ ឧទ្យាជាតិជួរភ្នំក្រវាញខាងត្បូង និងឧទ្យាជាតិជួរភ្នំក្រវាញកណ្តាល ។