សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំពាមក្រសោប អាណត្តិទី៤
ក្នុងរយៈពេលប្រាំ(៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំពាមក្រសោប គឺជាឃុំមួយក្នុងចំណោមឃុំ សរុប០៣ នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមាន ព្រំប្រទល់ខាងលិចទល់នឹងឃុំប៉ាកក់ខ្លង ខាងកើតទល់នឹងឃុំទួលគគីរ ឃុំកោះកាពិ ខាងជើងទល់នឹងសង្កាត់ស្ទឹងវែង ខាងត្បូងទល់នឹងឈូងសមុទ្រ ។
ឃុំពាមក្រសោបស មានផ្ទៃដីសរុប ៥,៤៦៥គីឡូម៉ែត្រការ៉េ ភូមិចំនួន ២ភូមិ គ្រួសារ ៣៩២គ្រួសារ ប្រជាពលរដ្ឋសរុប ១,៥៨៨នាក់ ស្ត្រី ៨០៥នាក់។
ផ្នែកទី១ អំពីសមិទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលឃុំ សម្រេចបាននៅ ក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាឃុំ បានអនុវត្តការងារលើការគ្រប់គ្រងរដ្ឋបាល ការកសាងផែនការកម្មវិធីវិនិយោគ និងការអនុវត្តផែនការ ការគ្រប់គ្រងទ្រព្យសម្បត្តិ ការអភិវឌ្ឍសមត្ថភាពលទ្ធផលការងាររបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ(គ.ក.ន.ក) ការសម្រុះសម្រួលទំនាស់ ការងារសន្តិសុខ សង្គមកិច្ច ធនធានធម្មជាតិ និងវប្បធម៌ និងការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន។
រៀបចំឬអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ពង្រឹងការងារសេវាកម្មរដ្ឋបាលឃុំបានពង្រឹងបន្ទាប់រាជរដ្ឋាភិបាលស្ថាប័ណពាក់អង្គភាពនានាបានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលដល់សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន អំពីការងារគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការគ្រប់គ្រងហិរញ្ញវត្ថុឃុំ ការកសាងផែនការអភិវឌ្ឍន៍រៀបចំឡើងដោយផ្អែកតាមតំរូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។ ក្នុងមូលដ្ឋានឃុំ មានការអភិវឌ្ឍន៍ជាលទ្ធផលការងាររបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ(គ.ក.ន.ក) គឺ
*អនុវត្តរៀបចំកិច្ចប្រជុំប្រចាំខែរៀងរាល់ខែ ដើម្បីត្រួតពិនិត្យការអនុវត្តសកម្មភាពលើកកម្ពស់កិច្ចការនារី និងកុមារឃុំ។កិច្ចប្រជុំមានការចូលរួមពីសមាជិក គ.ក.ន.ក ឃុំ ចំនួន ០៩នាក់ ក្នុងនោះមានស្រ្តីចំនួន២នាក់ ព្រមទាំងមានការអញ្ជើញចូលរួមពី គ.ក.ស.ក ស្រុក ប្រជាពរលរដ្ឋក្នុងឃុំ និងតំណាងអង្គភាពផ្សេងដែលពាក់ព័ន្ធ។ កិច្ចប្រជុំបានលើកជាយោបល់ជូនក្រុមប្រឹក្សាឃុំ
ផ្នែកសេដ្ឋកិច្ច៖
-បង្កើតភាពជាដៃគូសម្រាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
-បានជំរុញដល់ក្រុមហ៊ុនបានតបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដែលបង្ហាញពីការរីកចម្រើននៅមូលដ្ឋាន។
-បានបង្កើតឲ្យមានទីផ្សារលក់ដូរនិងមានតំបន់អេកូទេសចរណ៍ធម្មជាតិ។
-សាងសង់ផ្លូវបេតុងអាមេ ២ខ្សែ នៅភូមិពាមក្រសោប២។
-សាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ នៅភូមិពាមក្រសោប១។
-ជួសជុលផ្លូវកៅស៊ូ១ខ្សែ ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន ។
-សាងសង់ផ្លូវបេតុងមានជើង ១ខ្សែ នៅភូមិពាមក្រសោប១។
-សាងសង់ផ្លូវបេតុងមានជើង ២ខែ្ស នៅភូមិពាមក្រសោប២។
-សាងសង់ផ្លូវបេតុងមានជើង ១ខ្សែ នៅភូមិពាមក្រសោបក្រោម។
-សាងសង់សំណង់ការពារហូរច្រោះច្រាំង ១កន្លែង នៅភូមិពាមក្រសោប២។
-សាងសង់សំណង់ការពារហូរច្រោះច្រាំង ១កន្លែង នៅភូមិពាមក្រសោប១។
-សាងសង់ផ្លូវក្រួសក្រហម ៣ខ្សែ នៅភូមិពាមក្រសោប២។
-សាងសង់ផ្លូវក្រួសក្រហម ២ខ្សែ នៅភូមិពាមក្រសោប១។
-សាងសង់ផ្លូវបេតុងមានជើង៤ខ្សែ នៅកន្លែងទេសចរណ៍។
-សាងសង់ខ្ចូសបេតុង ចំនួន២៧ ខ្ចូស នៅកន្លែងទេសចរណ៍។
-សាងសង់រោងទទួលភ្ញៀវ១កន្លែង នៅកន្លែងទេសចរណ៍។
-សាងសង់ផែរចតទូក ១កន្លែង នៅកន្លែងទេសចរណ៍។
-ស្តារព្រែកសម្រាប់ទូកនេសាទចេញចូល១កន្លែង។
-បង្កើតក្រុមការចិញ្ចឹមត្រីអណ្តែងក្នុងកៅស៊ូតង់ចំនួន២៣គ្រួសារ។
-បង្កើតក្រុមចិញ្ចឹមត្រីស្ពង់ក្នុងប៊ែ ចំនួន១៦គ្រួសារ។
-បង្កើតក្រុមកែឆ្នៃផលិតផលនេសាទ ១កន្លែង នៅភូមិពាមក្រសោបក្រោម។
-ជំរុញឱ្យប្រជាពលរដ្ឋពង្រីកមុខរបររកប្រាក់ចំណូលធ្វើឱ្យមានជីវភាពកាន់តែប្រសើឡឡើង តាមរយៈសហគមន៍ទេសចរណ៍នៅក្នុងឃុំ។
-បង្កើតអោយមានតូបលក់ដូរនៅក្នុងផ្សារ ១កន្លែង
-បានជំរុញអោយមានតូបលក់ដូរនៅតាមខ្នងផ្ទះ
-បង្កើតក្រុមស្រ្តីសន្សំប្រាក់០២ក្រុម(នៅភូមិពាមក្រសោប១និងភូមិពាមក្រសោប២)
-បានពង្រឹងប្រជាពលរដ្ឋចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ ដោយមានគាំទ្រការដាក់ថ្នាំសំលាប់សត្វល្អិតបំផ្លាញផលដំណាំ និងការចាក់ថ្នាំវ៉ាក់សំាងការពារសត្វឈឺ។
ផ្នែកសង្គមកិច្ច៖
-គាំទ្រអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួយផ្តល់ពត៌មាន អំពីបញ្ហាសុខភាព និងផ្តល់សេវាគាំទ្រ។
-ផ្សព្វផ្សាយអប់រំសុខភាពដល់ស្ត្រី ដែលមានផ្ទៃពោះ ការពិនិត្យផ្ទៃពោះ និងការត្រៀមជីវិតជុំវិញកំណើត។
-គាំទ្រថ្លៃមធ្យាយធ្វើដំណើរសម្រាប់ជួយស្រ្តីមានផ្ទៃពោះដែលងាយរងគ្រោះបញ្ជូនទៅសំរាលកូនមន្ទីរពេទ្យ និងគាំទ្រថ្លៃអាហារក្នុងកំឡុងពេលសំរាលកូននៅមន្ទីរពេទ្យ។
-ផ្តល់សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌តាមកាតវីង ដោយរាជរដ្ឋាភិបាល។
-ផ្តល់សាច់ប្រាក់ជូនគ្រូសារក្រីក្រ ដែលមានប័ណ្ណសមធម៌ ក្នុងកំឡុងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល។
-ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ គ្រុនចាញ់ ជម្រុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩អោយបានគ្រប់ៗគ្នា និងចេះការពារនូវជំងឺដទៃទៀត។
-ចាក់ថ្នាំបង្ការដល់ស្ត្រី កុមាររៀងរាល់ខែ និងប្រជុំពិគ្រោះយោបល់អំពីជំងឺទូទៅ និងផ្សព្វផ្សាយការការពារជម្ងឺកូវីដ-១៩ ។
-ធ្វើហិបសង្រោះនៅកន្លែងលក់សំបុត្រទេសចរណ៍ស្វែងរកថវិកាទុកជួយសង្រោះដល់ស្រ្តីដែលក្រីក្រ មនុស្សចាស់ជរា ជនពិការភាព និងជនងាយរងគ្រោះ។
-ទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច និងកាកបាតក្រហមស្រុក ខេត្ត និងសប្បុរស់ជន ជួយឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋក្រីក្រទូទាំងឃុំ។
-កំណត់រកបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ស្វែងរកដំណោះស្រាយជួយគាំទ្រ។
-គាំទ្រជួយគ្រួសារក្រីក្រ និងកុមារងាយរងគ្រោះ។
-លើកកម្ពស់សុខភាពមាតា និងទារក។
-កាត់បន្ថយអត្រាមរណភាពកុមារ។
-ជំរុញការចុះបញ្ជីកំណើត ។
-បានជំរុញការបណ្តុះបណ្តាលដល់យុវ័យស្តីពីកម្មវិធីស្តារសហគមន៍ផ្តល់ទុននៅក្នុងភូមិដើម្បីឱ្យមានមុខរបរធ្វើអាជីវកម្ម និងទុនបង្វិលក្នុងគោលបំណងកាត់បន្ថយភាពអត់ការងារធ្វើ និងភាពក្រីក្រ។
-ការងារអត្រានុកូលដ្នានបាជំរុញដល់ប្រជាពរលដ្ឋយល់ដឹងថា កូនកើតមកត្រូវមកចុះ សំបុត្រកំណើតឲ្យកូននៅសាលាឃុំ ក្នុងកំឡុងមិនឲ្យហួស៣០ថ្ងៃ សំបុត្របញ្ជាក់កំណើត ចុះសំបុត្រមរណភាព និងចុះបញ្ជីអាពាហ៍ពិពាហ៍ ។
-ជុំរុញដល់មាតាបីតា ឬ អាណាព្យាបាលសិស្ស ឱ្យកុមារមករៀនទៀតទាត់។
-គាំទ្រសាលាឧបសម្ព័ន្ធសម្រាប់កុមាររៀន នៅភូមិពាមក្រសោប២ (កោះកាង)។
-បន្តរជួយគាំទ្រការផ្តល់នូវសម្ភារៈសម្រាប់មជ្ឍមណ្ឌលសិក្សាសហគមន៍។
-វគ្គបណ្តុះបណ្តាលការបង្កើតមុខរបរដល់ក្រុមយុវជនដែលបោះបង់ការសិក្សា។
-វគ្គបណ្តុះបណ្តាលកុំព្យួទ័រ ។
-បានសាងសង់សាលារៀនថ្នាក់បឋមសិក្សា និងអនុវទ្យាល័យឱ្យបាននៅជិតភូមិ ដើម្បីលើកទឹកចិត្តដល់មាតាបិតា និងសិស្សានុសិស្សបាននឹងនរចិត្ត កាត់បន្ថយការបោះបង់ចោលការសិក្សាបានមួយកម្រិតធំ។ ចំពោះភូមិដែលនៅតាមកោះដាច់ស្រយ៉ាលពីទីប្រជុំជនក៍ទទួលបានការសាលារៀនដែរ។បានបើកថ្នាក់អក្ខរកម្មសម្រាប់អប់រំយុវវ័យនៅក្រៅសាលា និងមនុស្សពេញវ័យឱ្យមានចំណេះដឹងវិជ្ជាជីវៈ និងចំណេះធ្វើនៅតាមភូមិ និងនៅតាមកោះ ។
-លើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី
-ផ្នែកសុខាភិបាល បានផ្តល់សេវាសុខភាពដោយចាក់ថ្នាំបង្ការជំងឺ០៧មុខឱ្យដល់ស្ត្រី និងកុមារបានគ្រប់ៗភូមិព្រមទាំងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តដើម្បីចុះទៅអប់រំនិងថែទាំអ្នកជម្ងឺរាំរ៉ៃ អ្នកកើតអេដស៍ក្នុងបំណងលើកទឹកចិត្តដល់អ្នកជំងឺ។
-បានអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ដោយប្រកាន់ភ្ជាប់៣កុំ ៣ការពារ និងជំរុញឲ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្ការជងឺកូវីដ-១៩ គ្រប់ៗគ្នា ។
-បានចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាជន ដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់ ព្យុះ អគ្គិភ័យ ព្រមទាំងបានជួយឧបត្ថម្ភនូវសម្ភារ និងស្បៀងអាហារដល់ប្រជាជនក្រីក្រដែលរស់នៅក្នុងមូលដ្ឋាន។
-ផ្សព្វផ្សាយអំពីច្បាប់ ស្តីពីកិច្ចការពារលើកកម្ពស់សិទ្ធិជនពិការភាព និងអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិជនពិការភាព ជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់សេវាសហគមន៍ លើកទឹកចិត្តអោយចេះជួយខ្លួនឯង ។
-ថែរក្សា និងយកចិត្តទុកដាក់ព្រមទាំងលើកទឹកចិត្តចូលរួមកសាងអភិវឌ្ឍន៍សកម្មភាពវប្បធម៌ នៅក្នុងមូលដ្ឋាន ។
-ពង្រឹងនូវការអប់រំប្រជាពលរដ្ឋ និងអប់រំដល់សិក្សានុសិស្សនៅតាមសាលាឱ្យយល់ដឹងនូវសីលធម៌ប្រពៃណីយ៍ជាតិ និងជួយការពារថែរក្សានូវសម្បត្តិវប្បធម៌ជាតិដែលមាន។
-បំផុសស្មារតីប្រជាពលរដ្ឋ គោរពសិទ្ធិសេរីភាពខាងជំនឿ សាសនា ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
-អប់រំទប់ស្កាត់កាយកសាសនារបស់រដ្ឋធ្វើអាជីវកម្មដែលនាំឱ្យមានវិបត្តិសាសនា។
ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ៖
-ធានានិរន្ដរភាពបរិស្ថានស្អាតល្អ។
-ពង្រឹងអនាម័យសាធារណៈនៅក្នុងមូលដ្នាន។
-ផ្តល់មធ្យោបាយក្រុមចេញល្បាតការពារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការពារដែនសហគមន៍នេសាទ បង្កើតក្រុមល្បាតចុះល្បាតក្នុងខែ១ខែ៤លើកជារៀងរាល់ខែ។
-ពង្រឹងអនុវត្តច្បាប់និងលិខិតបទដ្ឋានផ្សេងៗក្នុងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ដោយសហគមន៍។
-ពិនិត្យក្នុងផែនការអភិវឌ្ឍន៍ឃុំ និងសហការណ៍ជាមួយអ្នកដែលបានគាំទ្រនូវគម្រោងអាទិភាពដែលអាចធនទ្រាំនឹងការបំរ៉ែបំរួលអាកាសធាតុបន្សុំានឹងការរស់នៅ ដើម្បីអនុវត្តបន្តរ។
-បណ្តុះបណ្តាលចំណេះដឹងអំពីការគ្រប់គ្រងដល់គណៈគណៈកម្មការសហគមន៍។
-បណ្តុះបណ្តាលចំណេះដឹងអំពីផែនការគ្រប់គ្រងសហគមន៍ ដល់គណៈគណៈកម្មការសហគមន៍នេសាទ។
-កែរសម្រួលលក្ខន្តិកៈសហគមន៍ និងពង្រឹងការអនុវត្ត
-សហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជនជុំវិញខេត្ត បានពង្រឹងសហគមន៍នេសាទ ចុះពិនិត្យមើលការធ្វើរបរនេសាទខុសច្បាប់ នៅក្នុងដែនសហគមន៍ និងផ្តល់មធ្យោបាយ សម្រាប់ក្រុមល្បាតរៀងរាល់ខែ។
-បន្តការគាំទ្រជួយគម្រោងធន់ទ្រាន់នឹងការបំរ៉ែបំរួលអាកាសធាតុ តាមរយៈគម្រោងរបៀងអភិរក្សចម្រុះ។
-រៀបចំការអភិវឌ្ឍន៍នៅកន្លែងទេសចរណ៍ និងរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ទេសចរណ៍ធម្មជាតិពាមក្រសោប និងពង្រឹងការអនុវត្តតាមលក្ខន្តិកៈសហគមន៍ឡើងវិញ តាមរយៈមន្ទីរបរិសា្ថន ។
-ធ្វើឡដុតសំរាម១កន្លែង សាងសង់បង្គន់១កន្លែង សាងសង់កន្លែងផលិតធ្វើទឹកត្រីកោះកុង១កន្លែង និងសាងសង់ទីស្នាក់ការសហគមន៍១ តាមរយៈជំនួយពីក្រសួងទេសចរណ៍។
ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៖
សន្តិសុខ
-ការសម្រុះសម្រួលទំនាស់ ការងារសន្តិសុខ ការសម្រុះសម្រួលវិវាទ ការងារអភិបាលកិច្ចល្អ ការធ្វើឲ្យមានស្ថេភាពមិននិយមបក្សពួក ក្នុងករណីដែលកើតមានឡើងជាជម្លោះ ឬទំនាស់ផ្សេងៗគឺឃុំ មានការសហការជាមួយស្ថាប័ណដែលពាក់ព័ន្ធ ដើម្បីអន្តគមន៍ជួយដោះស្រាយ ឬ ធ្វើការសម្របសម្រួលបានទាន់ពេលវេលា ព្រមទាំងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវលិខិតបទដ្ឋានច្បាប់នានាពាក់ព័ន្ធនឹងការប្រព្រឹទ្ធខុសច្បាប់ ដើម្បីឲ្យបានយល់ដឹង ប៉ុន្តែដោយសារជីវភាពខ្វះខាត និងការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួននូវមានកំរិត ដូច្នេះការកកើតនូវជម្លោះផ្សេងៗនូវតែកើតមានជាបណ្តើៗមិនចេះចប់។
សណ្តាប់ធ្នាប់សាធារណៈ
-បានអនុវត្តតាមលិខិតបទដ្ឋានានា ជាពិសេសការងារពាក់ព័ន្ធនឹងការអនុវត្តនូវគោលនយោបាយ(ភូមិ ឃុំ មានសុវត្ថិភាព)បានពង្រឹងកំលាំងក្រុមប្រជាការពារ និងធ្វើស្លាក(ភូមិ ឃុំ មានសុវត្ថិភាព)ដាក់នៅមុខប៉ុស្តិ៏នគរបាលរដ្ឋបាល ដនិងដាក់នៅតាមភូមិនីមួយៗ អំពីការអនុវត្តនូវគោលនយោបាយ(ភូមិ ឃុំ មានសុវត្តិភាព) ទាំង០៩ចំនុច ផ្សព្វផ្សាយធ្វើវេទិការសាធារណៈជូនប្រជាពលរដ្ឋបានយល់ដឹងឱ្យកាន់តែច្បាស់ព្រមទាំងពិនិត្យធ្វើរបាយការណ៍វាយតម្លៃអំពីការអនុវត្តនូវគោលនយោបាយ (ភូមិ ឃុំមានសុវត្ថិភាព)ជូនថ្នាក់ស្រុកជារៀងរាលខែ។
-ផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន យល់ដឹងអំពីច្បាប់នានា និងពង្រឹងនូវការអនុវត្តគោលនយោបាយ(ភូមិ ឃុំមានសុវត្ថិភាព)ទាំង០៩ចំណុច។
-ពិនិត្យសមាសភាពគណៈកម្មាការ រួមទាំងកំលាំងក្រុមប្រជាការពារនៅតាមភូមិនីមួយៗ ដាក់យាមកាមឃ្លាំមើលនូវហេតុការណ៍ផ្សេងៗ នៅកន្លែងចំណុចគោលដៅបើមានសភាពការណ៍សង្ស័យត្រូវរាយការណ៍មកកំលាំងសមត្ថកិច្ចជាបន្ទាន់។
-ផ្សព្វផ្សាយអំពីច្បាប់ការពារការជួញដូរមនុស្ស។
-ផ្សព្វផ្សាយច្បាប់នានាទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
-ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយល់ដឹង និងមានការប្រុងប្រយ័ត្នអំពីភាពគ្រោះនានា ដែលអាចបង្ករឡើងជាយថាហេតុដូចជា៖ (ការបំរ៉ែបំរួលអាកាសធាតុ ខ្យល់ព្យុះ អគ្គីភ័យ……..)
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
ផ្នែកទី២ អំពីបញ្ហាប្រឈមសំខាន់ៗអនុសាសន៍សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ ព្រម ទាំងបរិយាយអំពីយោបល់ ឬ សំណូមពរផ្សេងៗរបស់រដ្ឋបាលឃុំមានដូចខាងក្រោម៖
បញ្ហាប្រឈម ៖
-ទឹកសមុទ្រកើនឡើងហូរចូលលំនៅដ្ឋាន ផ្លូវ បំផ្លាញផលដំណាំ និងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ។
-ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដោយបច្ចុប្បន្ន ជាផ្លូវក្រួសក្រហមច្រើនជាងផ្លូវបេតុងមិនអាចធន់ទ្រាន់ទៅនឹងស្ថានភាពភូមិសាស្ត្រ ក្នុងរដូវវស្សាភ្លៀវធ្លាក់ច្រើនធ្វើអោយដីសើមផ្លូវទនជ្រាយពិបាកធ្វើដំណើ បើដល់រដូវប្រាំងទឹកប្រៃកើនឡើងលិចផ្លូវទន់ជ្រាយពិបាកធ្វើដំណើ ដូច្នេះមានតែសាងសង់ផ្លូវបេតុងទើបប្រជាពលរដ្ឋបានប្រើប្រាស់យូអង្វែង ។
-ការរៀបចំដំណើរការទីផ្សារសម្រាប់ការលក់ដូរ នៅមិនទាន់បានល្អប្រសើនូវឡើយ។
-បេនឡានមិនទាន់រៀបចំបានសម្យរម្យ។
-ទីធ្លារបរិវេណផ្សារ និងទីធ្លារបេនឡានទាបទឹកប្រៃកើនឡើងលិច។
-ផ្លូវដែលបានសាងសង់រួច មិនធន់ទ្រាំនឹងការបំរ៉ែបំរួលអាកាសធាតុ ទឹកប្រៃកើនឡើងលិចឆាប់ខូចផ្លូវ ។
-ផ្លូវបេតុងមានជើងដែលបានសាងសង់រួចហើយឆាប់ខូច ។
-ខ្វះស្ពានផ្លូវដើរ នៅក្នុងភូមិ១ ភូមិ២។
-ប្រជាពលរដ្ឋធ្វើវ៉ារីវប្បកម្មចិញ្ចឹមខ្យងចំពុះទាក្នុងព្រែកមានការកើនឡើង តែនៅខ្វះទីផ្សារលក់ដូរនាំចេញ
-ប្រជាពលរដ្ឋខ្ចីបា្រក់ធនាគារមួយចំនួន គ្មានលទ្ធភាពសងដោយសាររកចំណូលពីរបរ
នេសាទ មានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។
-ខ្វះថវិការៀបចំកែលម្អរបន្ថែមក្នុងតំបន់ទេសចរណ៍សហគមន៍។
-ចំនួនភ្ញៀវទេសចរណ៍មកកំសាន្តនៅកន្លែងសហគមន៍ទេសចរណ៍ មានការកើនឡើង ខ្វះខ្ចូសអង្គុយ និងការរៀបចំមិនទាន់បានល្អប្រសើ។
-ខ្វះបន្ទប់ទឹកនៅកន្លែងទេសចរណ៍។
-ស្ពានយោលចាស់។
-ខ្វះថវិកាការសាងសង់ផ្លូវដើរចូលកំសាន្តនៅក្នុងព្រៃកោងកាង។
-ខ្វះថវិកាគាំទ្រកែលម្អរសេវាកម្មទេសចរណ៍ ។
-ការដឹកជញ្ជូនសំរាមមិនទាន់បានពេលវេលា។
-ខ្វះផ្លូវបេតុងមានជើងនៅ ភូមិពាមកក្រសោប២(កោះកាង) ។
-ខ្វះផ្លូវបេតុងមានជើងនៅភូមិ ពាមក្រសោប១ ភូមិពាមក្រសោប២ (បាងកាយ៉ាក)
-ខ្វះទំនប់ការពារទឹកប្រៃហូរចូលលំនៅដ្ឋាន។
-កុមារដែលនៅតាមកោះមិនបានសិក្សាគ្រប់គ្នា។
-ពិបាករកគ្រូក្របខ័ណ្ឌពីក្រសួងអប់រំ ទៅបង្រៀនសិស្សនៅសាលាកោះកាង។
-មិនទាន់បានដើរបង្គោលភ្លើងអគ្គិសនីផ្តល់ជូនប្រពលរដ្ឋ នៅភូមិពាមក្រសោប១ ដើម្បីប្រើប្រាស់អោយបានគ្រប់គ្នា
សំណូមពរ ៖
-ជួសជុលកែលំអរផ្លូវក្រួសក្រហម នៅភូមិពាមក្រសោប១ ភូមិពាមក្រសោប២
-សាងសង់ផ្លូវបេតុងអាមេ នៅភូមិពាមក្រសោប១ ភូមិពាមក្រសោប២
-សាងសង់ផ្លូវបេតុងមានជើង នៅភូមិពាមក្រសោប១ ភូមិពាមក្រសោប២
-សាងសង់ផ្លូវបេតុងមានជើងចូលខ្ចូស នៅកន្លែងទេសចរណ៍
-សាងសង់ផ្លូវបេតុងអាមេ១ខែ្ស (ផ្លូវA) ទៅដល់កន្លែងទេសចរណ៍
-សាងសង់ផ្លូវបេតុងមានជើង នៅភូមិពាមក្រសោប២ (កោះកាង)
-ជួលជុលកែលំអរស្ពានយោលនៅកន្លែងទេសចរណ៍
-សាងសង់ខ្ចូសបេតុងបន្ថែម នៅកន្លែងទេសចរណ៍
-ស្វែងរកទីផ្សារលក់ដូរនាំចេញជូនប្រជាពលរដ្ឋធ្វើវ៉ារីវប្បកម្មចិញ្ចឹមខ្យងចំពុះទា ដែលបានផលច្រើន ដោយមានការប្រកួតប្រជែង។
-រៀបចំទីផ្សារលក់ដូរឱ្យបានល្អប្រសើ
-រៀបចំសណ្តាប់ធ្នាប់ការសាងសង់លំនៅដ្ឋានទាំងនៅលើគោក និងនៅលើទឹកតាមមាត់ព្រែក
-រៀបចំកែលម្អរបេនឡាន
-ពង្រឹងការរៀបចំអនាម័យ និងការទុកដាក់កាកសំណល់នៅក្នុងមូលដ្ឋាន។
-រៀបចំកែលំអរបន្ទប់ទឹកនៅកន្លែងទេសចរណ៍
-រៀបចំធ្វើសួនច្បារនៅកន្លែងទេសចរណ៍
-បណ្តុះបណ្តាលជំនាញបន្ថែម ដល់គណៈកម្មការសហគមន៍ទាំងពីរ និងការធ្វើផែនការគ្រប់គ្រងអោយមានប្រសិទ្ធិភាព
-តបណ្តាញទឹក និងដើរបង្គោលភ្លើងអគ្គីសនី នៅកន្លែងទេសចរណ៍
-សាងសង់ទំនប់ការពារទប់ទឹកប្រៃហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ
-សាងសង់បង្គន់អនាម័យជូនគ្រួសារក្រីក្រ
-បន្តគាំទ្រផ្តល់សាច់ប្រាក់ជួយគ្រួសារក្រីក្រស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
-គាំទ្រផ្តល់សាច់ប្រាក់ជួយដល់ជនមានពិការភាព មនុស្សចាស់ជរា និងជនអាណាថា
-ផ្តល់ជំនាញបង្កើតមុខរបរជាលក្ខណៈជួយដល់គ្រួសារក្រីក្រ
-ផ្តល់អាហាររូបករណ៍ជួយដល់សិស្សក្រីក្របានបន្តការសិក្សា
-គំាទ្រពង្រីកក្រុមស្រ្តីសន្សំប្រាក់នៅតាមភូមិនីមួយៗអោយបានច្រើនក្រុម
-ពង្រឹងសមត្ថភាពគ្រប់គ្រង ជួយដល់គណៈកម្មការសហគមន៍ការពារធនធានធម្មជាតិ និងសហគមន៍នេសាទ
-បន្តគាំទ្រលើមធ្យោបាយដល់ក្រុមល្បាតដល់សហគមន៍ទាំងពីរ
-ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
ផ្នែកទី១ សមិទ្ធផលការងារ
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៤០៣ គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៣៩២គ្រួសារ គ្រួសារបណ្តោះអាសន្ន ១១គ្រួសារ ប្រជាពលរដ្ឋសរុប ១៥៨៨នាក់ ប្រជាពលរដ្ឋជាស្រ្តី ៨០៥នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ១០៩៤នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៩៦នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ២នាក់ ស្រ្តី ១នាក់ អនុប្រធានភូមិ ២នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ២នាក់ ស្ត្រី ១នាក់ អ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារដែលមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ ១នាក់ ស្ត្រី ១នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៩ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ២៧៥ និងលិខិតដែលបានទទួល ចំនួន ១៦៧)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១៣៥ និងលិខិតដែលបានទទួល ចំនួន ១៥៤)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១១៩ និងលិខិតដែលបានទទួល ចំនួន ៩៨)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៣ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១០៩ និងលិខិតដែលបានទទួល ចំនួន ១៤៥)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ១១១ និងលិខិតដែលបានទទួល ចំនួន ១៦៩)។
*សរុប (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២៥ លិខិតរដ្ឋបាលដែល បានដាក់ចេញ ចំនួន ៧៤៩ និងលិខិតដែលបានទទួល ចំនួន ៧៣៣)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៨លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២២លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៥៨.៤៥លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៥.៥៤លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ១៦៩.៤៥លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ៣៦៤.៦៣លានរៀល និងផ្នែកសង្គមកិច្ច ៣គម្រោង តម្លៃ ១០.៥៤លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៣២៧.១២លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៦លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ១០គម្រោង តម្លៃ ៨៣៥.៧៦លានរៀល និងផ្នែកសង្គមកិច្ច ១៩គម្រោង តម្លៃ ២៦.១៤លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៥៨.៤៥លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៥៨.៤៥លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.២០លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៦៩.២០លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៣.២០លានរៀល ផ្នែកធនធានធម្មជាតិបរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១គម្រោង តម្លៃ ២លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៣៦៤.៦៣លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ១០.៥៤លានរៀល ផ្នែកធនធានធម្មជាតិបរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១គម្រោង តម្លៃ ២.២០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៣២៧.១២លានរៀល និងផ្នែកសង្គមកិច្ច ៤គម្រោង តម្លៃ ៦លានរៀល ផ្នែកធនធានធម្មជាតិបរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ១គម្រោង តម្លៃ ២.២០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ១១គម្រោង តម្លៃ ៩៧៧.៨៨លានរៀល និងផ្នែកសង្គមកិច្ច ២០គម្រោង តម្លៃ ២៦.១៤លានរៀល ផ្នែកធនធានធម្មជាតិបរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ៣គម្រោង តម្លៃ ៦.៤០លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៩៤.៥១លានរៀល ចំណូលជាក់ស្តែង ១៨៧.២២លានរៀល ស្មើ ៩៦.២៥ភាគរយ) និង(ចំណាយអនុម័ត ១៩៤..៥១លានរៀល ចំណូលជាក់ស្តែង ១២៨.៧៦លានរៀល ស្មើ ៦៦.១៥ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២២២.៤២លានរៀល ចំណូលជាក់ស្តែង ២២៦.៤៨លានរៀល ស្មើ ១០១.៨២ភាគរយ) និង(ចំណាយអនុម័ត ២២២.៤២លានរៀល ចំណូលជាក់ស្តែង ១៣៩.២២លានរៀល ស្មើ ៦២.៥៩ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២៧២.១៧លានរៀល ចំណូលជាក់ស្តែង ២៧០.៨៥លានរៀល ស្មើ ៩៩.៥១ភាគរយ) និង(ចំណាយអនុម័ត ២៧២.១៧លានរៀល ចំណូលជាក់ស្តែង ៩១.៨១លានរៀល ស្មើ ៣៣.៧៣ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៨៧.១៨លានរៀល ចំណូលជាក់ស្តែង ៤៣៣.០៨លានរៀល ស្មើ ៨៨.៨៩ភាគរយ) និង(ចំណាយអនុម័ត ៤៨៧.១៨លានរៀល ចំណូលជាក់ស្តែង ២៤២.៤៥លានរៀល ស្មើ ៤៩.៧៦ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៥២.១២លានរៀល ចំណូលជាក់ស្តែង ៤៥០.១២លានរៀល ស្មើ ៩៩.៥៥ភាគរយ) និង(ចំណាយអនុម័ត ៤៥២.១២លានរៀល ចំណូលជាក់ស្តែង ៤១៦.៦៥លានរៀល ស្មើ ៩២.១៥ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៦២៨.៤៣លានរៀល ចំណូលជាក់ស្តែង ១,៥៦៧.៧៦លានរៀល) និង(ចំណាយអនុម័ត ១,៦២៨.៤៣លានរៀល ចំណូលជាក់ស្តែង ១,០១៨.៨៣លានរៀល)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៨ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៩នាក់ ស្ត្រី ៦នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៤នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៦នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣៤នាក់ ស្ត្រី ១៣នាក់។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ ចំនួន ៧៥១)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពី សង្កាត់(ឆ្នាំ២០១៧ ដល់ ឆ្នាំ២០២១ ចំនួន ៥)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១១)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ២)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៦ សំបុត្របញ្ជាក់កំណើត ៤៩ សំបុត្រអាពាហ៍ពិពាហ៍ ២ សំបុត្រមរណភាព ៤ សេចក្ដីចម្លងសំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ១៤ សំបុត្របញ្ជាក់កំណើត ២៤ សំបុត្រមរណភាព ៣ សេចក្ដីចម្លងសំបុត្រមរណភាព ២)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២៧ សំបុត្របញ្ជាក់កំណើត ១៩ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៣០ សំបុត្រមរណភាព ៥ សេចក្ដីចម្លងសំបុត្រមរណភាព ៤)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ២៩ សំបុត្របញ្ជាក់កំណើត ២៧ សំបុត្រអាពាហ៍ពិពាហ៍ ៩ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៩ សំបុត្រមរណភាព ៣)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ២៥ សំបុត្របញ្ជាក់កំណើត ៣១ សំបុត្រអាពាហ៍ពិពាហ៍ ១២ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤ សំបុត្រមរណភាព ៥ សេចក្ដីចម្លងសំបុត្រមរណភាព ៥)។
*សរុប (សំបុត្រកំណើត ១១១ សំបុត្របញ្ជាក់កំណើត ១៥០ សំបុត្រអាពាហ៍ពិពាហ៍ ២៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥៣ សំបុត្រមរណភាព ២០ សេចក្ដីចម្លងសំបុត្រមរណភាព ១៧)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២០នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨២២នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១១នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨៣៣នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨៣០នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣៣នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញ ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៧នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨៧០នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៩៥នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៩៤៩នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៨៩ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៥៥,០០០រៀល)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១១៩ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៥០៨,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៧៣ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ២៩៩,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៨៣ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៣៦៦,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១២២ និងចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤៩៨,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
ការងារសន្តិសុខ
-បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រួមទាំងប្រជាការពារភូមិ និងកម្លាំងចម្រុះរបស់ស្រុក-ខេត្ត ក្នុងការបង្ក្រាបក្រុមបងធំ បងតូច បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ និងបង្ក្រាបការជួញដូរ ការប្រើប្រាស់ ការចរាចរ ការផលិត និងការសេពគ្រឿងញៀនដើម្បីសម្រួលនិងរក្សាសុវត្ថិភាព សន្តិសុខជូនដល់ប្រជាជន ក្នុងមូលដ្ឋាន និងបានផ្តល់សេវារដ្ឋបាលសាធារណៈបានល្អប្រសើរ ។
-ការសម្រុះសម្រួលទំនាស់ ការសម្រុះសម្រួលវិវាទ ការងារអភិបាលកិច្ចល្អ ការធ្វើឱ្យមានស្ថេភាពមិននិយមបក្សពួក ក្នុងករណីដែលកើតមានឡើងជាជម្លោះ ឬទំនាស់ផ្សេងៗគឺឃុំមានការសហការជាមួយស្ថាប័ណដែលពាក់ព័ន្ធដើម្បីអន្តគមន៍ជួយដោះស្រាយ ឬធ្វើការសម្របសម្រួលបានទាន់ពេលវេលា ព្រមទាំងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋនូវលិខិតបទដ្ឋានច្បាប់នានាពាក់ព័ន្ធនឹងការប្រព្រឹទ្ធខុសច្បាប់ដើម្បីឲ្យបានយល់ដឹង ប៉ុន្តែដោយសារជីវភាពខ្វះខាតនិងការយល់ដឹងរបស់ប្រជាពលរដ្ឋមួយចំនួននូវមានកំរិត ដូច្នេះការកកើតនូវជម្លោះផ្សេងៗនូវតែកើតមានជាបណ្តើៗមិនចេះចប់។
សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានអនុវត្តតាមលិខិតបទដ្ឋានានា ជាពិសេសការងារពាក់ព័ន្ធនឹងការអនុវត្តនូវគោលន យោបាយ(ភូមិ ឃុំ មានសុវត្ថិភាព) បានពង្រឹងកំលាំងក្រុមប្រជាការពារនិងធ្វើស្លាក(ភូមិ ឃុំ មានសុវត្ថិភាព) ដាក់នៅមុខប៉ុស្តិ៍នគរបាលរដ្ឋបាល និងដាក់នៅតាមភូមិនីមួយៗ និងផ្សព្វផ្សាយធ្វើវេទិការសាធារណៈជូនប្រជាពលរដ្ឋបានយល់ដឹងឱ្យកាន់តែច្បាស់ ព្រមទាំងពិនិត្យធ្វើរបាយការណ៍វាយតម្លៃអំពីជូនថ្នាក់ស្រុកជារៀងរាលខែ។
-ផ្សព្វផ្សាយអប់រំឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយល់ដឹងអំពីច្បាប់នានា និង ពង្រឹងនូវការអនុវត្តគោលនយោបាយ(ភូមិ ឃុំ មានសុវត្ថិភាព)ទាំង០៩ចំណុច។
-ពិនិត្យសមាសភាពគណៈកម្មាការរួមទាំងកំលាំងក្រុមប្រជាការពារនៅតាមភូមិនីមួយៗ ដាក់យាមកាមឃ្លាំមើលនូវហេតុការណ៍ផ្សេងៗ នៅកន្លែងចំណុចគោលដៅបើមានសភាពការណ៍សង្ស័យត្រូវរាយការណ៍មកកំលាំងសមត្ថកិច្ចជាបន្ទាន់។
-ផ្សព្វផ្សាយអំពីច្បាប់ការពារការជួញដូរមនុស្ស។
-ផ្សព្វផ្សាយច្បាប់នានាទប់ស្កាត់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។
-ផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋយល់ដឹង និងមានការប្រុងប្រយ័ត្នអំពីភាពគ្រោះនានា ដែលអាចបង្ករឡើងជាយថាហេតុដូចជា ការបំរ៉ែបំរួលអាកាសធាតុ ការកើនឡើងនៃទឹកសមុទ្រ ភ្លៀង ខ្យល់ព្យុះ និង អគ្គីភ័យ……..។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
ផ្នែកសេដ្ឋកិច្ច៖
-បង្កើតភាពជាដៃគូសម្រាប់កិច្ចអភិវឌ្ឍន៍មូលដ្ឋាន។
-បានជំរុញដល់ក្រុមហ៊ុនបានតបណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ ដែលបង្ហាញពីការរីកចម្រើននៅមូលដ្ឋាន។
-បានបង្កើតឲ្យមានទីផ្សារលក់ដូរនិងមានតំបន់អេកូទេសចរណ៍ធម្មជាតិ។
-សាងសង់ផ្លូវបេតុងអាមេ ២ខ្សែ នៅភូមិពាមក្រសោប២។
-សាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ នៅភូមិពាមក្រសោប១។
-ជួសជុលផ្លូវកៅស៊ូ១ខ្សែ ដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូន។
-សាងសង់ផ្លូវបេតុងមានជើង ១ខ្សែ នៅភូមិពាមក្រសោប១។
-សាងសង់ផ្លូវបេតុងមានជើង ២ខែ្ស នៅភូមិពាមក្រសោប២។
-សាងសង់ផ្លូវបេតុងមានជើង ១ខ្សែ នៅភូមិពាមក្រសោបក្រោម។
-សាងសង់សំណង់ការពារហូរច្រោះច្រាំង ១កន្លែង នៅភូមិពាមក្រសោប២។
-សាងសង់សំណង់ការពារហូរច្រោះច្រាំង ១កន្លែង នៅភូមិពាមក្រសោប១។
-សាងសង់ផ្លូវក្រួសក្រហម ៣ខ្សែ នៅភូមិពាមក្រសោប២។
-សាងសង់ផ្លូវក្រួសក្រហម ២ខ្សែ នៅភូមិពាមក្រសោប១។
-សាងសង់ផ្លូវបេតុងមានជើង៤ខ្សែ នៅកន្លែងទេសចរណ៍។
-សាងសង់ខ្ចូសបេតុង ចំនួន១៥ ខ្ចូស នៅកន្លែងទេសចរណ៍។
-សាងសង់រោងទទួលភ្ញៀវ១កន្លែង នៅកន្លែងទេសចរណ៍។
-សាងសង់ផែរចតទូក ១កន្លែង នៅកន្លែងទេសចរណ៍។
-ស្តារព្រែកសម្រាប់ទូកនេសាទចេញចូល១កន្លែង។
-បង្កើតក្រុមការចិញ្ចឹមត្រីអណ្តែងក្នុងកៅស៊ូតង់ចំនួន២៣គ្រួសារ។
-បង្កើតក្រុមចិញ្ចឹមត្រីស្ពង់ក្នុងប៊ែ ចំនួន១៦គ្រួសារ។
-បង្កើតក្រុមកែឆ្នៃផលិតផលនេសាទ ១កន្លែង នៅភូមិពាមក្រសោបក្រោម។
-ជំរុញឱ្យប្រជាពលរដ្ឋពង្រីកមុខរបររកប្រាក់ចំណូលធ្វើឱ្យមានជីវភាពកាន់តែប្រសើឡឡើង តាមរយៈសហគមន៍ទេសចរណ៍នៅក្នុងឃុំ។
-បង្កើតអោយមានតូបលក់ដូរនៅក្នុងផ្សារ ១កន្លែង។
-បានជំរុញអោយមានតូបលក់ដូរនៅតាមខ្នងផ្ទះ។
-បង្កើតក្រុមស្រ្តីសន្សំប្រាក់ ០២ក្រុម (នៅភូមិពាមក្រសោប១និងភូមិពាមក្រសោប២)។
-បានពង្រឹងប្រជាពលរដ្ឋចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ ដោយមានគាំទ្រការដាក់ថ្នាំសំលាប់សត្វល្អិតបំផ្លាញផលដំណាំ និងការចាក់ថ្នាំវ៉ាក់សំាងការពារសត្វឈឺ។
ផ្នែកសង្គមកិច្ច៖
-គាំទ្រអ្នកស្ម័គ្រចិត្តភូមិ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួយផ្តល់ពត៌មាន អំពីបញ្ហាសុខភាព និងផ្តល់សេវាគាំទ្រ។
-ផ្សព្វផ្សាយអប់រំសុខភាពដល់ស្ត្រី ដែលមានផ្ទៃពោះ ការពិនិត្យផ្ទៃពោះ និងការត្រៀមជីវិតជុំវិញកំណើត។
-គាំទ្រថ្លៃមធ្យាយធ្វើដំណើរសម្រាប់ជួយស្រ្តីមានផ្ទៃពោះដែលងាយរងគ្រោះបញ្ជូនទៅសំរាលកូន មន្ទីរពេទ្យ និងគាំទ្រថ្លៃអាហារក្នុងកំឡុងពេលសំរាលកូននៅមន្ទីរពេទ្យ។
-ផ្តល់សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដែលមានប័ណ្ណសមធម៌តាមកាតវីង ដោយរាជរដ្ឋាភិបាល។
-ផ្តល់សាច់ប្រាក់ជូនគ្រូសារក្រីក្រ ដែលមានប័ណ្ណសមធម៌ក្នុងកំឡុងការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដោយរាជរដ្ឋាភិបាល។
-ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺអេដស៍ គ្រុនចាញ់ជម្រុញឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩អោយបានគ្រប់ៗគ្នា និងចេះការពារនូវជំងឺដទៃទៀត។
-ចាក់ថ្នាំបង្ការដល់ស្ត្រី កុមាររៀងរាល់ខែ និងប្រជុំពិគ្រោះយោបល់អំពីជំងឺទូទៅ និងផ្សព្វផ្សាយការការពារ ជម្ងឺកូវីដ-១៩ ។
-ធ្វើហិបសង្រោះ នៅកន្លែងលក់សំបុត្រទេសចរណ៍ស្វែងរកថវិកាទុកជួយសង្រោះដល់ស្រ្តីដែលក្រីក្រ មនុស្សចាស់ជរា ជនពិការភាព និងជនងាយរងគ្រោះ។
-ទំនាក់ទំនងជាមួយមន្ទីរសង្គមកិច្ច និងកាកបាតក្រហមស្រុក ខេត្ត និងសប្បុរស់ជន ជួយឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋក្រីក្រទូទាំងឃុំ។
-កំណត់រកបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ស្វែងរកដំណោះស្រាយជួយគាំទ្រ។
-គាំទ្រជួយគ្រួសារក្រីក្រ និងកុមារងាយរងគ្រោះ។
-លើកកម្ពស់សុខភាពមាតា និងទារក។
-កាត់បន្ថយអត្រាមរណភាពកុមារ។
-ជំរុញការចុះបញ្ជីកំណើត ។
-បានជំរុញការបណ្តុះបណ្តាលដល់យុវ័យស្តីពីកម្មវិធីស្តារសហគមន៍ផ្តល់ទុននៅក្នុងភូមិដើម្បីឱ្យមានមុខរបរធ្វើអាជីវកម្ម និង ទុនបង្វិលក្នុងគោលបំណងកាត់បន្ថយភាពអត់ការងារធ្វើ និង ភាពក្រីក្រ។
-ការងារអត្រានុកូលដ្នានបានជំរុញដល់ប្រជាពរលដ្ឋយល់ដឹងថា កូនកើតមកត្រូវមកចុះសំបុត្រកំណើតនៅសាលាឃុំក្នុងកំឡុងមិនឱ្យហួស៣០ថ្ងៃ សំបុត្របញ្ជាក់កំណើត សំបុត្រមរណភាព និងចុះបញ្ជីអាពាហ៍ពិពាហ៍ ។
-ជុំរុញដល់មាតាបីតា ឬ អាណាព្យាបាលសិស្ស ឱ្យកុមារមករៀនទៀតទាត់។
-គាំទ្រសាលាឧបសម្ព័ន្ធសម្រាប់កុមាររៀន នៅភូមិពាមក្រសោប២ (កោះកាង)។
-បន្តរជួយគាំទ្រការផ្តល់នូវសម្ភារៈសម្រាប់មជ្ឍមណ្ឌលសិក្សាសហគមន៍។
-វគ្គបណ្តុះបណ្តាលការបង្កើតមុខរបរដល់ក្រុមយុវជនដែលបោះបង់ការសិក្សា។
-វគ្គបណ្តុះបណ្តាលកុំព្យួទ័រ ។
-បានសាងសង់សាលារៀនថ្នាក់បឋមសិក្សា និងអនុវទ្យាល័យឱ្យបាននៅជិតភូមិ ដើម្បីលើកទឹកចិត្តដល់មាតាបិតា និងសិស្សានុសិស្សបាននឹងនរចិត្ត កាត់បន្ថយការបោះបង់ចោលការសិក្សាបានមួយកម្រិតធំ។ ចំពោះភូមិដែលនៅតាមកោះដាច់ស្រយ៉ាលពីទីប្រជុំជនក៍ទទួលបានការសាលារៀនដែរ។បានបើកថ្នាក់អក្ខរកម្មសម្រាប់អប់រំយុវវ័យនៅក្រៅសាលា និងមនុស្សពេញវ័យឱ្យមានចំណេះដឹងវិជ្ជាជីវៈ និងចំណេះធ្វើនៅតាមភូមិ និងនៅតាមកោះ ។
-លើកកម្ពស់សមភាពយេនឌ័រ និងផ្ដល់សិទ្ធិអំណាចដល់ស្ដ្រី
-ផ្នែកសុខាភិបាល បានផ្តល់សេវាសុខភាពដោយចាក់ថ្នាំបង្ការជំងឺ០៧មុខឱ្យដល់ស្ត្រី និងកុមារបានគ្រប់ៗភូមិព្រមទាំងបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តដើម្បីចុះទៅអប់រំនិងថែទាំអ្នកជម្ងឺរាំរ៉ៃ អ្នកកើតអេដស៍ក្នុងបំណងលើកទឹកចិត្តដល់អ្នកជំងឺ។
-បានអប់រំផ្សព្វផ្សាយពីវិធានការការពារជំងឺកូវីដ-១៩ ដោយប្រកាន់ភ្ជាប់៣កុំ ៣ការពារ និងជំរុញឲ្យប្រជាពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងបង្ការជងឺកូវីដ-១៩ គ្រប់ៗគ្នា ។
-បានចុះជួយអន្តរាគមន៍សង្គ្រោះប្រជាជនរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ អគ្គីភ័យ ព្រមទាំងបានជួយឧបត្ថម្ភនូវសម្ភារ និងស្បៀងអាហារដល់ប្រជាជនក្រីក្រដែលរស់នៅក្នុងមូលដ្ឋាន។
-ផ្សព្វផ្សាយអំពីច្បាប់ស្តីពីកិច្ចការពារលើកកម្ពស់សិទ្ធិជនពិការភាពនិងអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិជនពិការភាព ជំរុញបណ្តុះបណ្តាលវិជ្ជាជីវៈផ្តល់សេវាសហគមន៍ លើកទឹកចិត្តអោយចេះជួយខ្លួនឯង ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ៖
-ធានានិរន្ដរភាពបរិស្ថានស្អាតល្អ។
-ពង្រឹងអនាម័យសាធារណៈនៅក្នុងមូលដ្នាន។
-ផ្តល់មធ្យោបាយក្រុមចេញល្បាតការពារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការពារដែនសហគមន៍ នេសាទបង្កើតក្រុមល្បាតចុះល្បាតក្នុងខែ១ខែ៤លើក ជារៀងរាល់ខែ។
-ពង្រឹងអនុវត្តច្បាប់និងលិខិតបទដ្ឋានផ្សេងៗក្នុងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ដោយសហគមន៍។
-ពិនិត្យក្នុងផែនការអភិវឌ្ឍន៍ឃុំ និង សហការណ៍ជាមួយអ្នកដែលបានគាំទ្រនូវគម្រោងអាទិភាពដែលអាចធនទ្រាំនឹងការបំរ៉ែបំរួលអាកាសធាតុបន្សុំានឹងការរស់នៅ ដើម្បីអនុវត្តបន្តរ។
-បណ្តុះបណ្តាលចំណេះដឹងអំពីការគ្រប់គ្រងដល់គណៈគណៈកម្មការសហគមន៍។
-បណ្តុះបណ្តាលចំណេះដឹងអំពីផែនការគ្រប់គ្រងសហគមន៍ ដល់គណៈគណៈកម្មការសហគមន៍ នេសាទ។
-កែរសម្រួលលក្ខន្តិកៈសហគមន៍ និងពង្រឹងការអនុវត្ត
-សហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជនជុំវិញខេត្ត បានពង្រឹងសហគមន៍នេសាទ ចុះពិនិត្យមើលការធ្វើរបរនេសាទខុសច្បាប់ នៅក្នុងដែនសហគមន៍ និងផ្តល់មធ្យោបាយ សម្រាប់ក្រុមល្បាតរៀងរាល់ខែ។
-បន្តការគាំទ្រជួយគម្រោងធន់ទ្រាន់នឹងការបំរ៉ែបំរួលអាកាសធាតុ តាមរយៈគម្រោងរបៀងអភិរក្សចម្រុះ។
-រៀបចំការអភិវឌ្ឍន៍នៅកន្លែងទេសចរណ៍ និងរៀបចំផែនការគ្រប់គ្រងសហគមន៍តំបន់ទេសចរណ៍ធម្មជាតិពាមក្រសោប និង ពង្រឹងការអនុវត្តតាមលក្ខន្តិកៈសហគមន៍ឡើងវិញ តាមរយៈមន្ទីរបរិសា្ថន ។
-ធ្វើឡដុតសំរាម១កន្លែង សាងសង់បង្គន់១កន្លែង សាងសង់កន្លែងផលិតធ្វើទឹកត្រីកោះកុង១កន្លែង និងសាងសង់ទីស្នាក់ការសហគមន៍១ តាមរយៈជំនួយពីក្រសួងទេសចរណ៍។
ការងារវប្បធម៌ បេតិកភណ្ឌជាតិ៖
-ថែរក្សា និងយកចិត្តទុកដាក់ព្រមទាំងលើកទឹកចិត្តចូលរួមកសាងអភិវឌ្ឍន៍សកម្មភាពវប្បធម៌ នៅក្នុងមូលដ្ឋាន ។
-ពង្រឹងនូវការអប់រំប្រជាពលរដ្ឋ និងអប់រំដល់សិក្សានុសិស្សនៅតាមសាលាឱ្យយល់ដឹងនូវសីលធម៌ប្រពៃណីយ៍ជាតិ និងជួយការពារថែរក្សានូវសម្បត្តិវប្បធម៌ជាតិដែលមាន។
-បំផុសស្មារតីប្រជាពលរដ្ឋគោរពសិទ្ធិសេរីភាពជំនឿសាសនាព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
-អប់រំទប់ស្កាត់កាយកសាសនារបស់រដ្ឋធ្វើអាជីវកម្មដែលនាំឱ្យមានវិបត្តិសាសនា។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
បានសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិ និងផ្នែកឯកជនជុំវិញ ខេត្តមានដូចជា៖
-រដ្ឋបាលជលផល ៖ កិច្ចសហការណ៍ពង្រឹងសហគមន៍នេសាទ ចុះពិនិត្យមើលការធ្វើរបរនេសាទខុសច្បាប់ នៅក្នុងដែនសហគមន៍
-មន្ទីរកសិកម្ម ៖ កិច្ចសហការណ៍ពង្រឹងដល់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ក្នុងការ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ និងគាំទ្រការដាក់ថ្នាំសំលាប់សត្វល្អិត បំផ្លាញផលដំណាំនិងការចាក់ថ្នាំវ៉ាក់សំាង ការពារសត្វឈឺ ។
-មន្ទីរអប់រំ ៖ គាំទ្រជួយសាលាឧបសម្ព័ន្ធនៅកោះកាងនិងបន្តរជួយគាំទ្រការផ្តល់នូវ សំភារៈសម្រាប់មជ្ឈមណ្ឌលសិក្សាសហគមន៍
-សុខាភិបាល ៖ ចាក់ថ្នាំបង្ការដល់ស្ត្រីកុមាររៀងរាល់ខែ និងប្រជុំពិគ្រោះយោបល់អំពី ជំងឺទូទៅរៀងរាល់ខែ ។
-ពុទ្ធបរិស័ទ្ធនិងសប្បុរស់ជន៖ កំពុងសាងសង់វិហារនៅវត្តសារគររាម (ហៅវត្តពាម ក្រសោប) នៅក្នុងភូមិ១
-សហគមន៍ ៖ ពង្រឹងការអនុវត្តផែនការដែលបានលើកឡើងតាមការប្រជុំសម្រេចពី គណៈកម្មការរៀងរាល់ខែនិមួយៗ និងដាក់ជូនក្រុមប្រឹក្សាឃុំប្រជុំអនុម័ត។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ឃុំពាមក្រសោប ខ្វះផ្លូវបេតុងអាមេ១ខ្សែ នៅភូមិ២(ចាប់ពីមុខផ្ទះស្រី សារ៉ុត ដល់ផ្សារ) សូមស្នើរដ្ឋបាលស្រុក ជួយសាងសង់ផ្លូវបេតុអាមេ ១ខ្សែ ប្រវែង ២៩៥ម៉ែត្រ ទទឹង០៨មែត្រ ។
២-ឃុំពាមក្រសោប ខ្វះផ្លូវបេតុងអាមេ១ខ្សែ នៅភូមិ២ ( ចាប់ពីមុខផ្ទះ ទិត រិទ្ធ ដល់ផ្ទះស្រី សារ៉ុត) រដ្ឋបាលឃុំ លើកផែនការប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២១ សាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៣៨ម៉ែត្រ ទទឹង០៥ម៉ែត្រ។
៣-ឃុំពាមក្រសោប ទំនប់ការពារទឹកប្រៃទាបទឹកប្រៃកើនឡើងហូរចូលលំនៅដ្ឋានខូចដំណាំកសិកម្មនិងការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋនៅភូមិ១,ភូមិ សូមស្នើរដ្ឋបាលស្រុក និងសប្បុរស់ជន ជួយជួសជុលលើកទំនប់ការពារទឹកប្រៃអោយខ្ពស់ឡើងវិញ ប្រវែង ៧៩០ម៉ែត្រ។
៤-ឃុំពាមក្រសោប ខ្វះខ្ចូសភ្ញៀវអង្គុយ នៅភូមិ២ កន្លែងទេសចរណ៍ក្នុងព្រៃកោងកាងធម្មជាតិ រដ្ឋបាលឃុំ គៀងគររកប្រភពថវិកាពីសប្បុរស់ជន ជួយសាងសង់ខ្ចូស ចំនួន ២៥ខ្ចូស។
៥-ឃុំពាមក្រសោប គ្រិះជើងផ្លូវបេតុងមានជើង នៅភូមិ ទឹកហូរច្រោះខូច រដ្ឋបាលឃុំ លើកផែនការសាងសង់ផ្លូវបេតុងមានជើង ប្រវែង ៧៨ម៉ែត្រ ។
៦-ឃុំពាមក្រសោប ស្ពានយោលចាស់ នៅភូមិ២ កន្លែងទេសចរណ៍ រដ្ឋបាលឃុំ លើកផែនការជួសជុលស្ពានយោល និង គៀងគររកប្រភពថវិកាពីសប្បុរស់ជន គាំទ្រអនុវត្ត។
៧-ឃុំពាមក្រសោប ផ្លូវបេតុងមានជើងចាស់ទ្រុឌទ្រោមនៅភូមិ២ កន្លែងទេសចរណ៍រដ្ឋបាលឃុំ លើកផែនការជួសជុលផ្លូវបេតុងមានជើង ១ខែ្ស ប្រវែង ៦៦៩ម៉ែត្រ ទទឹង ១,២ម៉ែត្រ និងគៀងគររកប្រភពថវិកាពីសប្បុរស់ជន គាំទ្រអនុវត្ត។
៨-ឃុំពាមក្រសោប ខ្វះស្ពានឈើដើរឆ្លងពីផ្ទះមួយទៅផ្ទះមួយ នៅភូមិ រដ្ឋបាលឃុំ លើកផែនការសាងសង់ស្ពានឈើមានជើង ប្រវែង៤៥០ម៉ែត្រ ទទឹង០១ម៉ែត្រ និងគៀងគររកប្រភពថវិកា ពីសប្បុរស់ជន គាំទ្រអនុវត្ត។
៩-ឃុំពាមក្រសោប ខ្វះផ្លូវបេតុងមានជើងដើរឆ្លងព្រែក នៅភូមិចាស់ពាមក្រសោប រដ្ឋបាលឃុំ លើកផែនការជួសជុលបេតុងមានជើងឆ្លងព្រែក ប្រវែង១២ម៉ែត្រ ទទឹង០២ម៉ែត្រ និងគៀងគររកប្រភពថវិកាពីស្បុរស់ជន គាំទ្រអនុវត្ត។
១០-ឃុំពាមក្រសោប ស្ថានភាពភូមិសាស្រ្ត ដីសើម ដីទាប ទឹកប្រៃកើនឡើងលិច ហូរច្រោះ ខូចផ្លូវគ្រួសក្រហម នៅភូមិ១ សូមស្នើរដ្ឋបាលស្រុក ជួយសាងសងផ្លូវគ្រួសក្រហម ៣ខ្សែ ប្រវែង១,៣០០ម៉ែត្រ ទទឹង០៥ម៉ែត្រ និង គៀងគររកប្រភពថវិកាពីសប្បុរស់ជន គាំទ្រអនុវត្ត។
១១-ឃុំពាមក្រសោប ទឹកប្រៃកើនឡើងលិចទីតាំងក្នុងបរិវេណបេនឡាន រដ្ឋបាលឃុំ លើកផែនការទិញដីចាក់បំពេញទីធ្លារក្នុងបរិវេណបេនឡាន និងធ្វើរោងដំបូលបេនឡាន និងគៀងគររកប្រភពថវិកាពីស្បុរសជន គាំទ្រអនុវត្ត។
១២-ឃុំពាមក្រសោប ទឹកប្រៃកើនឡើងលិចទីតាំងក្នុងបរិវេណផ្សារ នៅភូមិ២ រៀងរាល់ឆ្នាំ រដ្ឋបាលឃុំ លើកផែនការទិញដីចាក់បំពេញទីធ្លារក្នុងបរិវេណផ្សារ និងគៀងគររកប្រភពថវិកាពីស្បុរសជន គាំទ្រអនុវត្ត។
១៣-ឃុំពាមក្រសោប ខ្វះផែរចតទូក១កន្លែង នៅភូមិ២ នៅមុខទីស្នាក់ការដែនជម្រកសត្វព្រៃពាមក្រសោប រដ្ឋបាលឃុំ លើកផែនការសាងសង់ផែរចុះទូក ១កន្លែង និង គៀងគររកប្រភពថវិកាពីស្បុរសជន គាំទ្រអនុវត្ត។
១៤-ឃុំពាមក្រសោប បទល្មើសលើដែនសហគមន៍ទាំងពីរនៅតែកើតមាន រដ្ឋបាលឃុំ លើកផែនការផ្តល់មធ្យោបាយគាំទ្រពង្រឹងក្រុមល្បាតចុះល្បាតការពារដែនសហគមន៍ទាំងពីរសហការណ៍ ជាមួយមន្ទីរជំនាញ គាំទ្រ ចុះល្បាត៤ដង/១ខែ ។
១៥-ឃុំពាមក្រសោប សាលាឧបសម្ព័ន្ធ នៅភូមិ២ (កោះកាង)ចាស់ទ្រឌទ្រោម រដ្ឋបាលឃុំ លើកផែនការសាងសង់សាលាឧបសម្ព័ន្ធ សម្រាប់កុមាររៀន ១ខ្នង មាន២បន្ទប់ និងគៀងគររកប្រភពថវិកាពីស្បុរសជន គាំទ្រអនុវត្ត។
១៦ឃុំពាមក្រសោប ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ នៅតាមដងផ្លូវបេតុងមានជើង នៅភូមិ១ ខ្វះបណ្តាញអគ្គីសនីប្រើប្រាស់ ស្នើរដ្ឋបាលស្រុក ជួយអន្តរាគមន៍ស្នើសុំក្រុមហ៊ុន អគ្គីសនី ដើរបង្គោលចំនួន ៦០បង្គោល ជូនប្រជាពលរដ្ឋ ចំនួន១៥០គ្រសារ នៅភូមិ១។
២.២.យោបល់ និងសំណូមពរ
យោបល់ ៖
-ពង្រឹងបន្ថែមលើជំនាញធ្វើការងារ អំពីតួនាទី ភារៈកិច្ច ដល់សមាជិកក្រុមប្រឹក្សាឃុំ និង មេភូមិ អនុភូមិ និងសមាជិកភូមិ ។
-កំណត់ព្រំប្រទល់ដែនដីរដ្ឋបាលឃុំ និងពង្រឹងការគ្រប់គ្រងដែនដីរដ្ឋបាលឃុំ
-ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋាននានាឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ
-នៅសាលាឃុំ មិនទាន់មានប្រព័ន្ធគ្រប់គ្រងស្រាវជ្រាវទៅលើអត្តសញ្ញាណប័ណ្ណ និងការងារអត្រានុគោលដ្ឋាននៅសាលាឃុំ ។
-នៅសាលាឃុំមិនទាន់មានប្រព័ន្ធខ្សែកាបអុបទិកប្រើប្រាស់អ៊ីនធ័រនេតដល់មូលដ្ឋានឃុំ។
សំណូមពរ ៖
-បើកវគ្គបណ្តុះបណ្តាលបន្ថែមលើជំនាញធ្វើការងារ អំពីតួនាទី ភារៈកិច្ច ដល់សមាជិកក្រុមប្រឹក្សាឃុំ និង មេភូមិ អនុភូមិ និងសមាជិកភូមិ ។
-ពង្រឹងសមត្ថភាព និងចំណេះដឹងគ្រប់គ្រងដល់គណៈកម្មការសហគមន៍ការពារធនធានធម្មជាតិ និងសហគមន៍នេសាទ
-បណ្តុះបណ្តាលជំនាញបន្ថែមដល់គណៈកម្មការសហគមន៍ទាំងពីរ និងការធ្វើផែនការគ្រប់គ្រងឱ្យមានប្រសិទ្ធិភាព
-បន្តគាំទ្រផ្តល់មធ្យោបាយដល់ក្រុមល្បាតសហគមន៍ទាំងពីរ
-ស្វែងរកទីផ្សារលក់ដូរនាំចេញជូនប្រជាពលរដ្ឋធ្វើវ៉ារីវប្បកម្ម ចិញ្ចឹមខ្យងចំពុះទារបស់ប្រជាពលរដ្ឋផលច្រើន អោយមានការប្រកួតប្រជែងលើទីផ្សារ
-រៀបចំទីផ្សារលក់ដូរឱ្យបានល្អប្រសើ
-រៀបចំសណ្តាប់ធ្នាប់ការសាងសង់លំនៅដ្ឋានទាំងនៅលើគោក និងនៅលើទឹកតាមមាត់ព្រែក
-រៀបចំកែលម្អរបេនឡាន
-ពង្រឹងការរៀបចំអនាម័យ និងការទុកដាក់កាកសំណល់នៅក្នុងមូលដ្ឋាន។
-រៀបចំកែលំអរបន្ទប់ទឹកនៅកន្លែងទេសចរណ៍
-រៀបចំធ្វើសួនច្បារនៅកន្លែងទេសចរណ៍
-តបណ្តាញទឹកនិងដើរបង្គោលភ្លើងអគ្គីសនី នៅកន្លែងទេសចរណ៍
-ធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ
-ជួលជុលកែលំអរស្ពានយោលនៅកន្លែងទេសចរណ៍
-សាងសង់ខ្ចូសបេតុងបន្ថែម នៅកន្លែងទេសចរណ៍
-សាងសង់ទំនប់ការពារទប់ទឹកប្រៃហូរចូលលំនៅដ្ឋានប្រជាពលរដ្ឋ
-សាងសង់បង្គន់អនាម័យជូនគ្រួសារក្រីក្រ
-បន្តគាំទ្រផ្តល់សាច់ប្រាក់ជួយគ្រួសារក្រីក្រស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ
-គាំទ្រផ្តល់សាច់ប្រាក់ជួយដល់ជនមានពិការភាព មនុស្សចាស់ជរា និងជនអាណាថា
-ផ្តល់ជំនាញបង្កើតមុខរបរជាលក្ខណៈជួយដល់គ្រួសារក្រីក្រ
-ផ្តល់អាហាររូបករណ៍ជួយដល់សិស្សក្រីក្របានបន្តការសិក្សា
-គំាទ្រពង្រីកក្រុមស្រ្តីសន្សំប្រាក់នៅតាមភូមិនីមួយៗអោយបានច្រើនក្រុម៕
ថ្ងៃពុធ ១១ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ April 27, 2022