រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា របៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាង របៀបវារ:នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ ពិភាក្សា សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុកប្រចាំខែមេសា ឆ្នាំ២០២២
៤.ពិនិត្យ ពិភាក្សា សេចក្ដីព្រាង សេចក្ដីសម្រេច ស្ដីពីការបង្កើតគណ:កម្មការគ្រប់គ្រងគម្រោងផ្លូវបេតុងអាមេ ០១ខ្សែ ស្ថិតនៅភូមិពាមក្រសោប២ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៥.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង