តាមការចាត់តាំងពីលោក ចេង មុនីរិទ្ធ អភិបាលស្រុក លោក ទួន ឪទី អភិបាលរង បានដឹកនាំក្រុមការងារចុះពិនិត្យ និងកែសម្រួលលូបង្ហូរទឹកប្រើប្រាស់រួច ដែលបានហូរជ្រាបតាមបណ្តោយផ្លូវ ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្លាប់សាធារណៈ បរិស្ថាន និងសោភ័ណ្ឌភាពផ្លូវ ដោយតបំពង់ទុយូលូ តភ្ជាប់ទៅប្រព័ន្ធលូក្រោមដី ដោយមានការអញ្ជេីញចូលរួមពី លោកជំទប់ទី១ឃុំកោះស្ដេច មេភូមិពាមកាយ និងអ្នកពាក់ព័ន្ធ ករណីនេះក្រុមការងារ នឹងចុះពិនិត្យតាមដានបន្តទៀត ។
……………………………………………………………………
ថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២
April,25,22