====================
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៨: ៣០នាទីព្រឹក លោក សុខ ចេង មេឃុំកោះស្ដេច និង លោកស្រី ភុតសា សិរិ សមាជិកក្រុមប្រឹក្សាឃុំទទួលបន្ទុកកិច្ចការនារីនិងកុមារ បានអញ្ជើញទទួលស្វាគមន៍ និងផ្តល់កិច្ចសម្ភាសន៍ ជូនក្រុមការងារយកព័ត៌មាន ស្តីពីសមិទ្ធផលឃុំកោះស្ដេច អាណត្តិទី៤ និងផ្សព្វផ្សាយពីលទ្ធផលក្នុងការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ ក្រោមប្រធានបទ៖ សមិទ្ធផលការងារ និងកិច្ចគាំពារបរិស្ថានក្នុងសហគមន៍ ស្ថិតនៅសាលាឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
====================
ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២
ប្រភព:រដ្ឋបាលស្រុកគិរីសាគរ