រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំឬស្សីជ្រុំ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំឬស្សីជ្រុំ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្នែកទី១ ៖ សមិទ្ធផលការងារ ៖ ឃុំឬស្សីជ្រុំគឺជាឃុំមួយក្នុងចំណោមឃុំ សរុបទាំង៦ នៃ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានព្រំខាងជើងទល់នឹង ឃុំតាទៃលើ ខាងត្យូងទល់នឹងឃុំថ្មដូនពៅ ខាងកើតទល់នឹង ឃុំជំនាប់ ខាងលិចទល់នឹងឃុំតាទៃក្រោម និងឃុំត្រពាំងរូង ស្រុកកោះកុង។
ឃុំឬស្សីជ្រុំ មានផ្ទៃដីសរុប ៥៧,៩៧៩គីឡូម៉ែត្រការ៉េ ភូមិចំនួន ២ភូមិ គ្រួសារចំនួន ៥២៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ២,១០៣នាក់ ស្ត្រីចំនួន ១,០៧៩នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ៥២៥គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ៥១៦គ្រួសារ គ្រួសារបណ្តោះអាសន្ន ៩គ្រួសារ ប្រជាពលរដ្ឋសរុប ២,១០៣នាក់ ប្រជាពលរដ្ឋជាស្រ្តី ១,១១៦នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ១,១១៦នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៥៨នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ មេភូមិ ២នាក់ ស្ត្រី ១នាក់ អនុប្រធានភូមិ ២នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ២នាក់ ស្ត្រី ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៥៣ និងលិខិតដែលបានទទួល ចំនួន ៦៩)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៦០ និងលិខិតដែលបានទទួល ចំនួន ៧៣)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤១២ និងលិខិតដែលបានទទួល ចំនួន ១១២)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៣១ និងលិខិតដែលបានទទួល ចំនួន ១២៣)។
-ឆ្នាំ២០២១ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៤៨៧ និងលិខិតដែលបានទទួល ចំនួន ១៣៩)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,៨៤៣ និងលិខិតដែលបានទទួល ចំនួន ៥១៦)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៨លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១០៨.២៩លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦៩.៧៥លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២១៥.១៩លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩៧.៥០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៣៨២.៤៤លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១០៨.២៩លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦៩.៧៥លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២១៥.១៩លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩៧.៥០លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៣៨២.៤៤លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៦៧.២៧លានរៀល ចំណូលជាក់ស្តែង ១៦៧.២៧លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១៦៧.២៧លានរៀល ចំណូលជាក់ស្តែង ៩៥.២០លានរៀល ស្មើ ៥៦.៩.៦៦ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២២០.៥១លានរៀល ចំណូលជាក់ស្តែង ២២០.៥១លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២២០.៥១លានរៀល ចំណូលជាក់ស្តែង ៩៦.៣៨លានរៀល ស្មើ ៤៣.៧ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣១២.១០លានរៀល ចំណូលជាក់ស្តែង ៣១២.១០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣១២.១០លានរៀល ចំណូលជាក់ស្តែង ២៩៦.២៦លានរៀល ស្មើ ៩៤ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៤៣.៣៨លានរៀល ចំណូលជាក់ស្តែង ៤៣៣.៣៨លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៤៤២.១៨លានរៀល ចំណូលជាក់ស្តែង ៤៣៣.៣៨លានរៀល ស្មើ ១០០ភាគរយ)។

-ឆ្នាំ២០២១ (ចំណូលអនុម័ត ២៦០.៨០លានរៀល ចំណូលជាក់ស្តែង ២៦០.៨០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៦០.៨០លានរៀល ចំណូលជាក់ស្តែង ១២៧.៩៨លានរៀល ស្មើ ៤៩ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៨។
-ឆ្នាំ២០១៨ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៩។
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៥។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៦។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៧។
*សរុប ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៣៥។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២២នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៩នាក់ ស្ត្រី ៣នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្ត្រី ៤នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៨នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ១០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣១នាក់ ស្ត្រី ៥២នាក់។
*សរុប វគ្គសិក្សា ៥១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១១៥នាក់ ស្ត្រី ១៦នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ០៥)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥៥)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ២)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ២៤ សំបុត្រអាពាហ៍ពិពាហ៍ ១៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១២ សំបុត្រមរណភាព ១)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ២៩ សំបុត្របញ្ជាក់កំណើត ៤៣ សំបុត្រអាពាហ៍ពិពាហ៍ ៥ សំបុត្រមរណភាព ៦)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៣៣ សំបុត្របញ្ជាក់កំណើត ៤៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១២ សំបុត្រអាពាហ៍ពិពាហ៍ ៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៥ សំបុត្រមរណភាព ៣ សេចក្ដីចម្លងសំបុត្រមរណភាព ៩)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣១ សំបុត្របញ្ជាក់កំណើត ៣៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២ សំបុត្រអាពាហ៍ពិពាហ៍ ៩ សំបុត្រមរណភាព ៦ សេចក្ដីចម្លងសំបុត្រមរណភាព ៤)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ១៩ សំបុត្របញ្ជាក់កំណើត ២៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២០ សំបុត្រអាពាហ៍ពិពាហ៍ ១៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៤០ សំបុត្រមរណភាព ១)។
*សរុប (សំបុត្រកំណើត ១៣១ សំបុត្របញ្ជាក់កំណើត ១៧៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២២ សំបុត្រអាពាហ៍ពិពាហ៍ ៤៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៦៧ សំបុត្រមរណភាព ១៧ សេចក្ដីចម្លងសំបុត្រមរណភាព ១៣)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦៨ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១២ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៨៩៧នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៧២ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៨ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៩១៩នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥៨ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៥ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៩៥២នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ២១ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៩៩៦នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៣៤ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៩ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ១០៩៣នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៥៣)។
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣៦០)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤១២)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤៣១)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៤៨៧)។
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១,៨៤៣)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្តិភាពចំនួន ៦៥លើក
-បានចុះល្បាតតាមគោលដៅក្នុងភូមិ ចំនួន ៨៧លើក
-តាមដាន ត្រួតពិនិត្យប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និងចេញចូលជាប្រចាំ។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-បានសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ទទឹង៦ម៉ែត្រ បណ្តោយសរុប ២៩៥ម៉ែត្រ កម្រាស់ 0.១៥ សង់ទីម៉ែត្រ។

-សាងសង់ផ្លូវលំក្រាលគ្រួសក្រហម៦ខ្សែ ៤៣០០ម៉ែត្រ ដែលបានជួយសម្រួលក្នុងការធ្វើដំណើរប្រជាជន និងដោះដូរកសិផល។
-បានជីកអណ្តូងស្នប់ ១២កន្លែងក្នុងនោះបានបំពាក់ឧបករណ៏សូឡាចំនួន៨អណ្តូង។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-ពង្រឹងសហគមន៏រធនធានធម្មជាតិបរិស្ថាន១សហគមន៏ មានដំណើការល្អ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
ចូលរួមសហការណ៍ជាមួយអង្គការសម្ព័ន្ធនិមិត្តសត្វព្រៃ និងបានកំណត់ព្រំប្រទល់ដីប្រើប្រាស់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងដីព្រៃអភិរក្ស ការបោន រេដបូក ។បានសហការចូលរួមជាមួយអង្គការ Save The Children និងអង្គការ ADB ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
-ពាក់ព័ន្ធដីដែលប្រជាពលរដ្ធបានដាំដំណាំលើដីកាបោន។
-ផលិតផលដែលប្រពលរដ្ធធ្វើបានហើយមានតម្លៃទាប ទិញសំភារមកប្រើប្រាស់វិញមានតម្លៃថ្លៃ។
-ប្រជាពលរដ្ធរស់នៅទីប្រជុំជនគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ក្នុងសហគមន៏។
-ក្រុមប្រឹក្សាឃុំចំណេះដឹងនៅមានកម្រិតនៅក្នុងការដោះស្រាយទំនាស់ផ្សេងៗនៅក្នុងឃុំ
២.២.យោបល់ និងសំណូមពរ
-ស្នើសូមដល់ថ្នាក់លើជួយដោះស្រាយដីដែលប្រជាពលរដ្ធបានដាំដំណាំលើដីកាបោន។
-ស្នើសូមថ្នាក់លើជួយរកទីផ្សាផលិតផលដែលប្រពលរដ្ធធ្វើបានហើយមានតម្លៃទាប ទិញសំភារមក ប្រើប្រាស់វិញមានតម្លៃថ្លៃ។
-ស្នើសូមថ្នាក់លើជួយផ្ដល់ប្រព័ន្ធទឹកស្អាតប្រើប្រាស់ក្នុងសហគមន៏។
-ស្នើសូមឲ្យមានវគ្គបណ្ដូះបណ្ដាលដល់ក្រុមប្រឹក្សាឃុំក្នុងការដោះស្រាយទំនាស់ផ្សេងៗនៅក្នុងឃុំ៕
ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ April 25, 2022

អត្ថបទទាក់ទង