រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជំនាប់ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំជំនាប់ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

ផ្នែកទី១ ៖ សមិទ្ធផលការងារ ៖
ឃុំជំនាប់គឺជាឃុំមួយក្នុងចំណោមឃុំ សរុបទាំង៦ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំឬស្សីជ្រុំ ខាងកើតទល់នឹងខេត្តកំពង់ស្ពឺ ខាងជើងទល់នឹងឃុំប្រឡាយ និងខាងត្បូងទល់នឹងឃុំថ្មដូនពៅ ។
ឃុំជំនាប់ ៖ មានផ្ទៃដីសរុប ២០២,៨២១ គីឡូម៉ែត្រការ៉េ មានភូមិចំនួន ២ភូមិ គ្រួសារចំនួន១២០ គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៤២៨នាក់ ស្ត្រី ២១៩ នាក់។
១.១.ស្ថិតិប្រជាពលរដ្ឋ ៖ គ្រួសារសរុប ១២០គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១១៩គ្រួសារ គ្រួសារបណ្តោះអាសន្ន ០១គ្រួសារ ប្រជាពលរដ្ឋសរុប ៤២៨នាក់ ប្រជាពលរដ្ឋជាស្រ្តី ២១៩នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ១៣២នាក់។
១.២.ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ មេភូមិ ២នាក់ អនុប្រធានភូមិ ២នាក់ សមាជិកភូមិ ២នាក់ ស្ត្រី ២នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ១នាក់។
១.៣.ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល ៖
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៧៩ និងលិខិតដែលបានទទួល ចំនួន ៧៥)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៦៨ និងលិខិតដែលបានទទួល ចំនួន ៧៨)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩៧ និងលិខិតដែលបានទទួល ចំនួន ១១៧)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១១៣ និងលិខិតដែលបានទទួល ចំនួន ១២៧)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៧ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣៥ និងលិខិតដែលបានទទួល ចំនួន ១៤៣)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៥១២ និងលិខិតដែលបានទទួល ចំនួន ៥៤០)។
១.៤.កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.) ៖
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥.គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ (ឯកតា គិតជាលានរៀល)
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦២លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៩១.៨៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៨៧លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៧០លានរៀល។
*សរុប (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៤២៣.៨៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៨៧លានរៀល) សរុប ៖ ៥១០.៨៦លានរៀល។
១.៦.គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)៖
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៦២លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៩១.៨៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៨៧លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៧០លានរៀល។
*សរុប (ផ្នែកសេដ្ឋកិច្ច ៣គម្រោង តម្លៃ ៤២៣.៨៦លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង ៨៧លានរៀល) សរុប ៖ ៥១០.៨៦លានរៀល។
១.៧.ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៨៩.៧០លានរៀល ចំណូលជាក់ស្តែង ១៣៧.៦៥លានរៀល ស្មើ ៧២ភាគរយ) និង(ចំណាយអនុម័ត ១៨៩.៧០លានរៀល ចំណូលជាក់ស្តែង ១៣៧.៦៥លានរៀល ស្មើ ៧២ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៤៧.៧៥លានរៀល ចំណូលជាក់ស្តែង ១៧៤.០៦លានរៀល ស្មើ ៧០ភាគរយ) និង(ចំណាយអនុម័ត ២៤៧.៧៥លានរៀល ចំណូលជាក់ស្តែង ១៧៤.០៦លានរៀល ស្មើ ៧០ភាគរយ)។

-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣០៦.៩៧លានរៀល ចំណូលជាក់ស្តែង ២៤៨.១៩លានរៀល ស្មើ ៨០ភាគរយ) និង(ចំណាយអនុម័ត ៣០៦.៩៧លានរៀល ចំណូលជាក់ស្តែង ២៤៨.១៩លានរៀល ស្មើ ៨០ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៤២.១៨លានរៀល ចំណូលជាក់ស្តែង ៣៩២.០៦លានរៀល ស្មើ ៨៨ភាគរយ) និង(ចំណាយអនុម័ត ៤៤២.១៨លានរៀល ចំណូលជាក់ស្តែង ៣៩២.៦០លានរៀល ស្មើ ៨៨ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៣៧៣.៣៤លានរៀល ចំណូលជាក់ស្តែង ៣៧០.៣៤លានរៀល ស្មើ ៩៧ភាគរយ) និង(ចំណាយអនុម័ត ៣៧៣.៣៤លានរៀល ចំណូលជាក់ស្តែង ៣៧០.៣៤លានរៀល ស្មើ ៩៧ភាគរយ)។
*សរុប (ចំណូលអនុម័ត ១.៥៥៩.៩៥លានរៀល ចំណូលជាក់ស្តែង ១.៣២២.៨៧លានរៀល ស្មើ ៨៤ភាគរយ) និង(ចំណាយអនុម័ត ១.៥៥៩.៩៥លានរៀល ចំណូលជាក់ស្តែង ១.៣២២.៨៧លានរៀល ស្មើ ៨៤ភាគរយ)។
១.៨.ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៩ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១។
-ឆ្នាំ២០២០ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៣២។
-ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ១។
*សរុប ទ្រព្យសម្បត្តិ ៣៤។
១.៩.ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២២នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៩នាក់ ស្ត្រី ៣នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្ត្រី ៤នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៨នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ១០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣១នាក់ ស្ត្រី ៥នាក់។
*សរុប វគ្គសិក្សា ៥១វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១១៥នាក់ ស្ត្រី ១៦នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ០៥)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៦)។
១.១១.ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១២)។
១.១២.ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៥ សំបុត្របញ្ជាក់កំណើត ២ សំបុត្រអាពាហ៍ពិពាហ៍ ១)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៦ សំបុត្របញ្ជាក់កំណើត ៤ សំបុត្រអាពាហ៍ពិពាហ៍ ២)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៣ សំបុត្របញ្ជាក់កំណើត ៦ សំបុត្រមរណភាព ១)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៨ សំបុត្របញ្ជាក់កំណើត ៤ សំបុត្រអាពាហ៍ពិពាហ៍ ១២)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៧ សំបុត្របញ្ជាក់កំណើត ១ សំបុត្រអាពាហ៍ពិពាហ៍ ៧ សំបុត្រមរណភាព ១)។
*សរុប (សំបុត្រកំណើត ២៩ សំបុត្របញ្ជាក់កំណើត ១៧ សំបុត្រអាពាហ៍ពិពាហ៍ ២២ សំបុត្រមរណភាព ២)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២២១នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២២៧នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២៣៣នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣៣នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២៦៦នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១នាក់)។
*សរុប (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៩នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២២១នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៧ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១១)
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១២)
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៥)
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២៣)
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៣១)
*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៩១)
១.១៥.ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្តិភាពចំនួន ៦០លើក។
-បានចុះល្បាតតាមគោលដៅក្នុងភូមិ ចំនួន ៧៥លើក។
-តាមដាន ត្រួតពិនិត្យប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និងចេញចូលជាប្រចាំ។
១.១៦.ការងារសេដ្ឋកិច្ច សង្គមកិច្ច
១.បានសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ទទឹង៦ម៉ែត្រ បណ្តោយសរុប ៥០០ម៉ែត្រ កម្រាស់ 0.១៥ សង់ទីម៉ែត្រ។
២.បានជីកអណ្តូងស្នប់ ១០កន្លែង។
៣.ចាក់វ៉ាកសាំងកូវិដ១៩ជូនប្រជាពលរដ្ឋក្នុងឃុំបានជាង៩០ភាគរយ។
៤.គាំទ្រសហការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្រ្តីក្រីក្រ និងកុមារអាយុក្រោម២ឆ្នាំ របស់មន្ទីរសង្គមកិច្ច ។
៥.សហការជាមួយមន្ទីរផែនការផលិតប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋក្នុងឃុំ។
១.១៧.ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-ចូលរួមសហការបង្កើតអេកូទេសចរណ៍តំបន់អារ៉ែង ផ្សារភ្ជាប់ជាមួយអភិរក្ស និងធនធានធម្មជាតិបរិស្ថាន។
-មានការដើល្បាតការពារក្រពើភ្នំ ជាមួយភាគីពាក់ព័ន្ធ។
១.១៨.ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន

-ចូលរួមសហការ ជាមួយអង្គការសម្ព័ន្ធនិមិត្តសត្វព្រៃ និងបានកំណត់ព្រំប្រទល់ដីប្រើប្រាស់ជាក់ស្ដែងរបស់ ប្រជាពលរដ្ឋ និងដីព្រៃអភិរក្ស ការបោនរេដបូក ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ ៖
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
-ពុំទាន់មានបណ្តាញអគ្គីនីរដ្ឋ និងបណ្តាញសេវាទូរស័ព្ទប្រើប្រាស់នៅរដ្ឋបាលឃុំ។
២.២.យោបល់ និងសំណូមពរ
-សូមស្ថាប័នគ្រប់ជាន់ថ្នាក់ជួយសម្រួលតាមការដែលអាចធ្វើទៅបាន៕

ថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ April 25, 2022

អត្ថបទទាក់ទង