លោក ប្រាក់ វិចិត្រ ប្រធានគណ:កម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា បានចាត់លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ដឹកនាំក្រុមការងារអនុសាខាមកទទួលទេយ្យទានពី ព្រះតេជ គុណ ព្រះគ្រូចៅអធិការវត្តសាគររារាម ហៅវត្តពាមក្រសោប បានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន២០០,០០០រៀល មានអង្ករ១០បាវ ស្មើ១០០០គ.ក ទឹកស៊ីអ៉ីវ១០យួរ មីម៉ាម៉ា១០កេសរ ទឹកត្រីរូបម៉ាន់១០កេស ទឹកផ្លែឈើ០៥កេស និងទឹកដោះគោ ស្កសរ តែ ០១បាវ ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមាសម្រាប់យកមកចែកជួនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ។
ក្នុងឱកាសនោះលោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះព្រះតេជគុណព្រះគ្រូចៅអធិការវត្តដែល មានទឹក ព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ យ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខាស្រុកមណ្ឌលសីមា ។
ថ្ងៃអាទិត្យ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២