លោក ទួន ឪទី អភិបាលរងទទួលបន្ទុកការងារបរិស្ថាន តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការងារអនាម័យបរិស្ថាន ជាមួយលោកឧកញ្ញ៉ា សួរ វិរៈ ស្ថាបនិក ក្រុមហ៊ុន វិរៈ ប៊ុនថាំ និងមានការចូលរួមពី នាយករដ្ឋបាលសាលាស្រុក អាជ្ញាធរ ភូមិ ឃុំកោះស្តេច និងអ្នកពាក់ព័ន្ធ។
ក្នុងកិច្ចពិភាក្សា ទទួលលទ្ធផល ដូចខាងក្រោម ៖
១/ ការងារការងារគ្រប់គ្រង ថែទាំ ឡដុតសម្រាម សម្ភារៈ និងការចំណាយទាំងអស់ ក្នុងប្រត្តិបត្តការដំបូង ជំហ៊ានទី១ គឺក្រុមហ៊ុន វិរៈ ប៊ុនថាំ គាំទ្រលើថវិកា ទាំងស្រុង ។
២/ ការងារអភិវឌ្ឍន៍
_ ក្រុមហ៊ុន នឹងរៀបចំរោងញ៉ែកសម្រាម ដែលមានទំហំ ៦ ម៉ែត្រ X ១២ ម៉ែត្រ ដើម្បីប្រសិទ្ធភាព និងចីរភាពឡដុតសម្រាម
- ក្រុមហ៊ុន នឹងបំពាក់ម៉ាស៊ីន កិនបំបែកដបកែវ ដើម្បីសម្រួលក្នុងការដឹកជញ្ជូន និងអាចយកមកប្រើប្រាស់ឡើងវិញបាន ។
_ ភ្ជាប់បណ្តាញទឹក ភ្លើងអគ្គីស មកដល់ទីតាំងឡដុតសម្រាម
៣/ សេចក្តីផ្សេងៗ
_ អាជ្ញាធរ និងចុះអប់រំផ្សព្វផ្សាយ អំពីសេវាសម្រាម និងការគ្រប់គ្រងសម្រាម តាមខ្នងផ្ទះ នៅមូលដ្ឋានភូមិកោះស្តេច ពិសេសគឺការទុកដាក់សម្រាម
_ រៀបចំឲ្យមានយុទ្ធនាការ ប្រមូលសម្រាម ក្នុង ២សប្តាហ៍ម្តង
_ រៀបចំផែនការ កោះស្តេចស្អាត បរិស្ថានល្អ ទេសចរណ៍កើនឡើង ។
……………………………………………………………………
ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២
April,24,22