សមិទ្ធផលការងារ របស់ក្រុមប្រឹក្សាឃុំ ថ្មដូនពៅ អាណត្តិទី៤ ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ ៖
ឃុំថ្មដូនពៅ គឺជាឃុំ មួយក្នុងចំណោមឃុំទាំង៦ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលមានព្រំប្រទល់ ខាងជើងទល់នឹងឃុំជំនាប់ ខាងត្បូងទល់នឹងជីផាត ខាងកើតទល់នឹងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខាងលិចទល់នឹងឃុំឫស្សីជុំ និងឃុំត្រំពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
១.១-ឃុំថ្មដូនពៅ មានផ្ទៃដីសរុប ៥០,៦៨២ គីឡូម៉ែត្រការ៉េ ភូមិចំនួន ២ភូមិ គ្រួសារចំនួន ១៨០ គ្រួសារ ប្រជាពលរដ្ឋចំនួន ៦៥៣ នាក់ ស្ត្រីចំនួន ៣០៩ នាក់ ក្នុងនោះគ្រួសារអចិន្រ្តៃយ៍ ចំនួន ១៦៨គ្រួសារ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ចំនួន ៣៩១នាក់ប្រជាពលរដ្ឋចំណាកស្រុក ចំនួន ១០នាក់។
១.២-ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក ៖ សមាជិកក្រុមប្រឹក្សាឃុំ ចំនួន ០៥នាក់ (ស្រី ០១នាក់) មេឃុំចំនួន ០១នាក់ ជំទប់ទី១ ចំនួន ០១នាក់ ជំទប់ទី២ ចំនួន ០១នាក់ ស្មៀនឃុំ ០១នាក់ បុគ្គលិកកិច្ចសន្យាចំនួន ០១នាក់ មេភូមិ ចំនួន ០២នាក់ អនុប្រធានភូមិ ចំនួន ០២នាក់ សមាជិកភូមិចំនួន ០២(ស្រី) និងជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ចំនួន ០២នាក់(ស្រី ០១នាក់។
១.៣-ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល ៖
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ០១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៩៨ និងលិខិតដែលបានទទួល ចំនួន ២៩)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៣០ និងលិខិតដែលបានទទួល ចំនួន ៣២)។
-ឆ្នាំ២០១៩(សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៦៧ និងលិខិតដែលបានទទួល ចំនួន ៤៥)។
-ឆ្នាំ២០២០(សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២០៥ និងលិខិតដែលបានទទួល ចំនួន ៥៧)។
-ឆ្នាំ២០២១(សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ០២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៨៣ និងលិខិតដែលបានទទួល ចំនួន ៦៦)។
*សម្រាប់រយៈ ៥ឆ្នាំ (ដីកាដែលបានដាក់ចេញ ចំនួន ០៨ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១០ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៨៨៣ និងលិខិតដែលបានទទួល ចំនួន ២២៩)។
១.៤-កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)៖
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៨លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១០លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សម្រាប់រយៈ ៥ឆ្នាំ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣៣លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥-គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ (គិតជាលានរៀល)៖
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៤លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១៣លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៨៨លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៨លានរៀល)។
*សម្រាប់រយៈ ៥ឆ្នាំ (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥៣៥លានរៀល)។
១.៦-គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)៖
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៤លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១៣លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៨៨លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៨លានរៀល)។
*សម្រាប់រយៈ ៥ឆ្នាំ (ផ្នែកសេដ្ឋកិច្ច ៥គម្រោង តម្លៃ ៥៣៥លានរៀល)។
១.៧-ការអនុវត្តថវិកា៖
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២១៩លានរៀល ចំណូលជាក់ស្តែង ១៩២លានរៀល ស្មើ ៨៧.៦៧ភាគរយ) និង(ចំណាយអនុម័ត ២១៩លានរៀល ចំណូលជាក់ស្តែង ១០០លានរៀល ស្មើ ៤៥.៦៦ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៨១លានរៀល ចំណូលជាក់ស្តែង ១៦២លានរៀល ស្មើ ៥៧.៦៥ភាគរយ) និង(ចំណាយអនុម័ត ២៨១លានរៀល ចំណូលជាក់ស្តែង ១៧៦លានរៀល ស្មើ ៦២.៦៣ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ២៨៧លានរៀល ចំណូលជាក់ស្តែង ១៨៣លានរៀល ស្មើ ៦៣.៧៦ភាគរយ) និង(ចំណាយអនុម័ត ២៨៧លានរៀល ចំណូលជាក់ស្តែង ១៧៣លានរៀល ស្មើ ៦០.២៧ភាគរយ)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៣៦៩លានរៀល ចំណូលជាក់ស្តែង ២៥៥លានរៀល ស្មើ ៦៩.១០ភាគរយ) និង(ចំណាយអនុម័ត ៣៦៩លានរៀល ចំណូលជាក់ស្តែង ២៣០លានរៀល ស្មើ ៦២.៣៣ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៣៣៩លានរៀល ចំណូលជាក់ស្តែង ២៦១លានរៀល ស្មើ ៦៥.៤១ភាគរយ) និង(ចំណាយអនុម័ត ៣៩៩លានរៀល ចំណូលជាក់ស្តែង ៣៤២លានរៀល ស្មើ ៨៥.៦៥ភាគរយ)។
*សរុប (ចំណូលអនុម័ត ១៥៥៥លានរៀល ចំណូលជាក់ស្តែង ១០៥៣លានរៀល ស្មើ ៦៧.៧១ភាគរយ) និង(ចំណាយអនុម័ត ១៥៥៥លានរៀល ចំណូលជាក់ស្តែង ១០២១លានរៀល ស្មើ ៦៥.៦៥ភាគរយ)។
១.៨-ការអនុវត្តថវិកា៖ ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
១.៩-ការអភិវឌ្ឍសមត្ថភាព ៖
-ឆ្នាំ២០១៧ (វគ្គសិក្សា ៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ២៥នាក់ ស្រី១់ ៥នាក់)។
-ឆ្នាំ២០១៨ (វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១០នាក់ ស្រី១់ ៣នាក់)។
-ឆ្នាំ២០១៩ (វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៧នាក់ ស្រីស្ ១នាក់)។
-ឆ្នាំ២០២០ (វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៩នាក់ ស្រីស្ ២នាក់)។
-ឆ្នាំ២០២១ (វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៨នាក់ ស្រីត្ ៣នាក់)។
*សរុប (វគ្គសិក្សា ២៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦៩នាក់ ស្រីស្ ១៤នាក់)។
១.១០-សកម្មភាពសេវាសង្គម ៖
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ០៥)។
១.១១-ការសម្រុះសម្រួលទំនាស់ ៖
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច បានចំនួន ០២ករណី(ឆ្នាំ២០២១)
១.១២-ការងារអត្រានុកូលដ្ឋាន ៖
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៧ សំបុត្របញ្ជាក់កំណើត ៨ សំបុត្រអាពាហ៍ពិពាហ៍ ១ និងសំបុត្រមរណភាព ២)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៧ សំបុត្របញ្ជាក់កំណើត ១០ សំបុត្រអាពាហ៍ពិពាហ៍ ២ និងសំបុត្រមរណភាព ២)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ១៤ សំបុត្របញ្ជាក់កំណើត ៣ សំបុត្រអាពាហ៍ពិពាហ៍ ១ និងសំបុត្រមរណភាព ២)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ១៥ សំបុត្របញ្ជាក់កំណើត ២ សំបុត្រអាពាហ៍ពិពាហ៍ ៣ និងសំបុត្រមរណភាព ២)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ១៤ សំបុត្របញ្ជាក់កំណើត ១ សំបុត្រអាពាហ៍ពិពាហ៍ ៣ និងសំបុត្រមរណភាព ៣)។
*សរុប (សំបុត្រកំណើត ៥៧ សំបុត្របញ្ជាក់កំណើត ២៤ សំបុត្រអាពាហ៍ពិពាហ៍ ១០ និងសំបុត្រមរណភាព ១១)។
១.១៣-ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត៖
-ឆ្នាំ២០១៧(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២៨៨នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣០២នាក់)។
-ឆ្នាំ២០១៨(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៧២នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញពី បញ្ជីឈ្មោះអ្នកបោះឆ្នោត ២នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២៧២នាក់)។
-ឆ្នាំ២០១៩(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥៤នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញពី បញ្ជីឈ្មោះអ្នកបោះឆ្នោត ២នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣២៤នាក់)។
-ឆ្នាំ២០២០(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១១នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញពី បញ្ជីឈ្មោះអ្នកបោះឆ្នោត ២នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣៣៣នាក់)។
-ឆ្នាំ២០២១(ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៥៤នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះចេញពី បញ្ជីឈ្មោះអ្នកបោះឆ្នោត ៤នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣៨៣នាក់)។
១.១៤-ការផ្តល់សេវារដ្ឋបាល ៖
-ឆ្នាំ២០១៧(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦)
-ឆ្នាំ២០១៨(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១០)
-ឆ្នាំ២០១៩(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៣)
-ឆ្នាំ២០២០(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២០)
-ឆ្នាំ២០២១(សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២២)
*សរុប សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៦៩ ។
១.១៥-ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ៖ រដ្ឋបាលថ្មដូពៅ បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ទទួលបានលទ្ធផលដូចខាក្រោម៖
១-ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវិត្ថភាពទូទាំងក្នុងឃុំ៤៨លើក
២-ផ្សព្វផ្សាយសៀវភៅផ្ទាំងធំ ៣៦លើក
៣-ចុះល្បាតតាមមូលដ្ឋាន ៣៦៥ ដង
៤-តាមដាន ត្រួតពិនិត្យប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន និងចេញចូលជាប្រចាំ
៥-ការពារសន្តិសុខ សណ្តាប់ឆ្លាប់ និងរបៀបរយ ពេលមានកម្មវិធីបុណ្យ និងកម្មវិធីផ្សេងៗ ចំនួន៤០លើក៕
ថ្ងៃអាទិត្យ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល April 24, 2022