រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំជ្រោយប្រស់​ បានបើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ​ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ នៅសាលាឃុំជ្រោយប្រស់។

ស្រុកកោះកុង ៖ ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័កស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលឃុំជ្រោយប្រស់ បានបើកកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយ​ លោក ពុំ ធឿន ប្រធានក្រុមប្រឹក្សាឃុំជ្រោយប្រស់ ដើម្បីពនិត្យ និងសម្រេចលើកិច្ចការមួយចំនួន និងរបាយការណ៍ប្រចាំខែមីនា របស់រដ្ឋបាលឃុំ និងដាក់ទិសដៅការងារបន្តសម្រាប់ខែឧសភា ឆ្នាំ២០២២ របស់រដ្ឋបាលឃុំជ្រោយប្រស់ ។សមាសភាពចូលរួមមានលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប៉ុស្តិ៍សុខភាពឃុំ និងមេភូមិទាំង២​ សរុបចំនួន ១០នាក់ ស្រី ០២នាក់ នៅសាលាឃុំជ្រោយប្រស់ ។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង