រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី គង់ វាសនា អនុប្រធានអនុសាខា តំណាងអោយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងមន្ត្រីប្រចាំការ បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាជួបការលំបាកចំនួន៣៧ គ្រួសារ

លោកស្រី គង់ វាសនា អនុប្រធានអនុសាខា តំណាងអោយ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកមណ្ឌលសីមា និងមន្ត្រីប្រចាំការ បាននាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌល សីមា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាជួបការលំបាកនៅភូមិនាងកុក និងភូមិចាំយាមមានចំនួន៣៧ គ្រួសារក្នុងឃុំប៉ាក់ខ្លង សំភារៈក្នុងម្នាក់ទទួលបានទឹកសុទ្ធ១យួរ និងអង្ក២៥គីឡូក្រាម ។
លោកស្រីអនុប្រធានគណៈកម្មាធិការអនុសាខាក៏បានផ្សព្វផ្សាយអោយប្រជាពលរដ្ឋ រក្សាអនាម័យ លាងដៃ ជាមួយអាគុល ពាក់ម៉ាស រក្សាគំលាត ០៣កុំ ០៣ការពារ ដើម្បីជៀសផុតការឆ្លងជំងឺកូវិដ-១៩ ទាំងអស់គ្នាផងដែរ ។
នៅក្នុងបរិវេណវត្តនិគ្រោធារាម (ហៅវត្តចាំយាម)
ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២
វេលាម៉ោង៨:៣០នាទីរសៀល

អត្ថបទទាក់ទង