ស្រុកកោះកុង ៖ រសៀលថ្ងៃសុក្រ ៧ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោក ជា សូវី អភិបាល និងជាប្រធាន ស.ស.យ.ក.ស្រុកកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យមើលទីតាំង សម្រាប់ការត្រៀមរៀបចំកម្មវិធីសង្រ្កាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ គ.ស ២០២២ នៅវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង) ក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង។
សមាសភាពចូលរួមលោកនាយករងសាលាស្រុកកោះកុង ប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងទាំងបីប្រភេទ តំណាងរឃុំត្រពាំងរូង និង ស.ស.យ.ក.ស្រុកកោះកុង និងព្រះចៅអធិការវត្តរូងគីរីសត្ថារាម(ហៅវត្តត្រពាំងរូង)
ការចុះពិនិត្យមើលទីតាំងរួមមាន៖
១. ទីតាំងសម្រាប់ការលេងល្បែងប្រជាប្រិយ
២. ទីតាំងរៀបចំពិពណ៌ប្លង់ ត្រពាំងរូងសង្រ្កាន្ត ដើម្បីឲ្យសាធារណៈជនថតរូបអនុស្សាវរីយ៍
៣. ទីតាំងចំណតយានយន្ត និងម៉ូតូ
៤. ទីតាំងរៀបចំពិធីពូនៅភ្នំខ្សាច់ និងស្រង់ទឹកព្រះ
៥. ទីតាំងសម្រាប់លេងទឹកសម្រាប់ថ្ងៃស្រង់ព្រះ