លោក ប្រាក់ វិចិត្រ អភិបាល នៃគណ:អភិបាលស្រុក បានចាត់អភិបាលរងស្រុក ដឹកនាំមន្រ្តីក្រោមឱវាទ អោយរៀបចំសម្អាតអនាម័យ តុបតែងលំអរ ដាំដើមផ្កា ក្នុងសួរច្បារមុខសាលាស្រុក ដើម្បីលើកសម្រស់សម្រាប់ចូលរួមអបអរទទួលឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ នាពេលខាងមុខ។
ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២
វេលាម៉ោង១៥:០០នាទីរសៀល