រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យមន្ទីរសង្គមកិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា ខេត្តកោះកុង បានសហការជាមួយអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរកំពុងជួបការលំបាក នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

កោះកុង,ព្រឹកថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង ចំនួន ០៨នាក់ ស្រី ០២នាក់ បានសហការជាមួយអាជ្ញាធរសង្កាត់ស្មាច់មានជ័យ ដែលមានអ្នកចូលរួម លោកស្រី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ លោក មេប៉ុស្តិ៍ លោក-លោកស្រីជាមេភូមិ មានចំនួនសរុប ០៧នាក់ ស្រី ០៤នាក់ ចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺប្រចាំកាយធ្ងន់ធ្ងរ កំពុងជួបការលំបាក ចំនួន ០៥គ្រួសារ នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងនោះ÷

  • ភូមិ១ សង្កាត់ស្មាច់មានជ័យ មានចំនួន ០២គ្រួសារ
  • ភូមិ៣ សង្កាត់ស្មាច់មានជ័យ មានចំនួន ០២គ្រួសារ និង
  • ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ មានចំនួន ០១គ្រួសារ ហើយក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករចំនួន ៥០គីឡូក្រាម និងគ្រឿងឧបភោគ-បរិភោគមួយចំនួន

អត្ថបទទាក់ទង