រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការល្បាតវាលពីរ នៃដែនជម្រកសត្វព្រៃតាតៃចុះល្បាតបង្រាបបទល្មើសធនធានធម្មជាតិ នៅភូមិបឹងឃុនឆាង សង្កាត់ស្មាចមានន័យ ក្រុងខេមរភូមិន្ទ

ថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតវាលពីរនៃដែនជម្រកសត្វព្រៃតាតៃ បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងបុគ្កលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះបង្រ្កាបបទល្មើសធនធានធម្មជាតិដោយរថយន្តចំនួន១គ្រឿង ត្រង់ចំណុចនិយាកា (០២៨៩៨៦៧-១២៨៣៣៣៦) ក្រុមការងាដកហូតបានរណាយន្តធុនធំ១គ្រឿង ដែលអញ្ញាតជន លាក់ទុកក្នុងព្រៃស្ថិតនៅក្នុង ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ចំពោះវត្ថុតាងក្រុមការងារបានយករក្សាទុកនៅស្នាក់ការវាលពីរ ។

រៀបរាងដោយកញ្ញ មាស ស្រីល័ក្ខ

អត្ថបទទាក់ទង