រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង បានដឹកនាំប្រតិភូជាសិក្ខាកាម នៃរដ្ឋបាលស្រុកកោះកុង និងឃុំទាំងបួន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប” នៅសាលមហោស្រព ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ៧ រោច ខែផល្គុន ឆ្នាំឆ្លូវ​ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយមានការចាត់តាំងរបស់លោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង លោក សុខ ភិរម្យ អភិបាលរងស្រុក បានដឹកនាំប្រតិភូជាសិក្ខាកាម នៃរដ្ឋបាលស្រុកកោះកុង និងឃុំទាំងបួន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “បែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្តកោះកុង ដែលរៀបចំឡើងដោយ​អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានសហការជាមួយអង្គការ ASEAN-Acts  រយៈពេល​០២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២២ នៅសាលមហោស្រពខេត្ត កោះកុង

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីពាក់ព័ន្ធសម្រាប់ការផ្សព្វផ្សាយបន្ត និងអនុវត្តសកម្មភាពទាក់ទងនឹងការជួយជនរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាពខ្ពស់

អត្ថបទទាក់ទង