រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យជនមានពិការភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់មន្រ្តីទទួលបន្ទុកកម្មវិធីអត្តសញ្ញាណកម្មពិការភាពស្រុកចំនួន ០៣ គឺស្រុកកោះកុង, ស្រុកគិរីសាគរ និងស្រុកបូទុមសាគរ

កោះកុង,ថ្ងៃព្រហស្បតិ៍-សុក្រ ៨-៩ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ លោក គង់ សុមុន្នី ប្រធានការិយាល័យអតីតយុទ្ធជន និងជាគ្រូបង្គោលនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសស្ដីពីការផ្ទៀងផ្ទាត់ទិន្នន័យជនមានពិការភាពចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់មន្រ្តីទទួលបន្ទុកកម្មវិធីអត្តសញ្ញាណកម្មពិការភាពចំនួន ១១ឃុំ ក្នុងនោះមានស្រុកកោះកុង ០៤ឃុំ, ស្រុកគិរីសាគរ ០៣ឃុំ និងស្រុកបូទុមសាគរ ០៤ឃុំ ដោយមានលោក-លោកស្រីអភិបាលរងស្រុកជាគណអធិបតីផងដែរ។

អត្ថបទទាក់ទង