រដ្ឋបាលស្រុកកោះកុង: ថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោក ប៉ែត សុជាតិ និងលោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាក្រុមឃុំ និងសមាជិកសហគមន៍ជ្រោយប្រស់ បានចូលរួមជាមួយនាយកដ្ឋានជលផលអញ្ជើញមកពីថ្នាក់ក្រសួង ចំនួន ០៣នាក់ រួមមាន:
១- លោក លាង សុផា ប្រធាននាយកដ្ឋនអភិវឌ្ឈន៍សហគមន៍នេសាទ។
២- លោក ងួន ម៉េង នាយរងអធិការជលផលសមុទ្រ។
៣- លោក សូ សាខុន មន្រ្តីអធិការជលផលសមុទ្រ ដើម្បីចុះទំលាក់ប្រអប់សប្បនិមិត្តការពារសមុទ្រ នៅចំណុចមុខអៅកែ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់