សាខា កក្រក ខេត្តកោះកុង៖ នាថ្ងៃសុក្រ ទី ១១ ខែ មីនា ឆ្នាំ ២០២២ នៅទៅស្នាក់ការសាខាកាក បាទក្រហមកម្ពុជាខេត្តកោះកុង លោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា បានដឹកនាំមន្ត្រីក្រុមប្រតិបត្តិសាខា ចូលរួមកិច្ចពិភាក្សា ស្តីពី ការងារគ្រប់គ្រងធនធានមនុស្ស និងលក្ខខណ្ឌការងារកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី សាខាចំនួន ១៥ ខេត្ត ។
កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីឆ្លុះបញ្ចាំងពីរការអនុវត្តនៅថ្នាក់សាខានីមួយៗទទួលបានពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរ ដែលជាធាតុចូលរួមក្នុងការគ្រប់គ្រងធនធានមនុស្ស និងស្នើសុំការណែនាំតម្រង់ទិសពីថ្នាក់ដឹកនាំថ្នាក់កណ្តាលជាបន្ត ។