រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាករណីទំនាស់ដីធ្លី ស្ថិតនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងករណីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ជាមួយឈ្មោះ ថាន់ ស៊ីន លើដីទំហំ ៤៨០ ៥១១ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅចំនុចតាម៉ាន ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពាក់ព័ន្ធនឹងករណីនេះ បន្ទាប់ពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានសម្រេចឯកភាពប្រគល់ភារកិច្ច ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង រកឯកសារ PV និងគល់បញ្ជីនៃបណ្ណកម្មសិទ្ធិដីទីតាំងមានទំនាស់ (បណ្ណឆ្នាំ១៩៩៥)​ ដើម្បីយកមកពិនិត្យ ផ្ទៀងផ្ទាត់រកទីតាំងដីជាក់ស្តែង និងឈានទៅដល់ការសម្របសម្រួលដោះស្រាយបញ្ចប់ទំនាស់៕
ថ្ងៃសុក្រ ៩ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ March 11, 2022

អត្ថបទទាក់ទង