រដ្ឋបាលស្រុកកោះកុង: ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ទូច សុវណ្ណ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងរូង និងលោក អ៊ុំ យឺន អនុភូមិត្រពាំងរូង បានចូលរួមសហការជាមួយលោកវរសេនីយ៍ត្រី សេង ហាវ អធិការរង ទទួលផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង ចុះធ្វើវេទិកាផ្សព្វផ្សាយអំពីគោល នយោបាយ ភូមិ.ឃុំមានសុវត្ថិភាពទាំង ០៧ចំនុច ដល់ប្រជាពលរដ្ឋរស់នៅចំនុចអូរតាព្រហ្ម ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ដោយលើកយកប្រធានបទសំខាន់ៗមកផ្សព្វផ្សាយដូចខាងក្រោម៖
១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក
២.ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ
៣.គ្មានអំពើហិង្សាក្នុងគ្រួសារស្ត្រី និងកុមារទាក់ទងនឹងយេនឌ័រ
៤.ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវិរុសកូវិដ-១៩ ជាពិសេស ប្រភេទមេរោគវិរុសបំប្លែងថ្មី អូមីក្រុង ដោយអនុវត្តន៍វិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ''៣ការពារ ៣កុំ'' ជាប់ជានិច្ច ដោយមានប្រជាពលរដ្ឋចូលរួមចំនួន ១៦នាក់ ស្រី ០៩នាក់ ។
ប្រភព: រដ្ឋបាលឃុំត្រពាំងរូង