រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូ ចំនួន ៧ទីតាំង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ចំនួន ៤ទីតាំង និងនៅក្នុងស្រុកមណ្ឌលសីមា ចំនួន៣ទីតាំង

បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញចុះពិនិត្យទីតាំងស្នើសូមលើកផ្ទាំងប៉ាណូ ចំនួន ៧ទីតាំង ស្ថិតក្នុងក្រុងខេមរភូមិន្ទ ចំនួន ៤ទីតាំង និងនៅក្នុងស្រុកមណ្ឌលសីមា ចំនួន៣ទីតាំង។

បណ្ឌិតអភិបាលរងខេត្ត សូមមន្ត្រីមន្ទីរជំនាញ និងរដ្ឋបាលក្រុង ស្រុក និងក្រុមការងារពាក់ព័ន្ធ ត្រូវធ្វើការពិនិត្យ និងពិចារណាឱ្យបានសមស្របទៅនិងច្បាប់ បទដ្ឋានគតិយុត្តនានា ដែលក្រសួង ស្ថាប័ននានា ធ្វើយ៉ាងឱ្យរក្សាសោភណ្ឌភាព របស់ក្រុង ស្រុក ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនត្រូវធ្វើការសិក្សាឱ្យបានល្អិតល្អន់ ជៀសវាងប៉ះពាល់ផ្លូវជាតិ និងសោភ័ណ្ឌភាព ក្នុងក្រុង។ សម្រាប់ការចុះពិនិត្យ និងត្រួតពិនិត្យនាព្រឹកនេះ ក្រុមការងារឯកភាពជារួម អនុញ្ញាត ចំនួន ២ទីតាំង ស្ថិតក្នុងក្រុងខេមរភូមិន្ទ។ ដោយឡែកសម្រាប់ស្រុកមណ្ឌលសីមា មន្ត្រីជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដូចការសម្រេច ក្នុងក្រុងដែរ៕

ថ្ងៃពុធ ៧ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ March 9, 2022

អត្ថបទទាក់ទង