រដ្ឋបាលឃុំប៉ាក់ខ្លង បានរៀបចំបើកកិច្ចប្រជុំពិភាក្សាអំពីផលប៉ះពាល់ពីគ្រោះមហន្តរាយដែលបានជួបប្រទះនៅក្នុងឃុំប៉ាក់ខ្លង និងការស្ទង់មតិពីប្រជាពលរដ្ឋដែលប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤។
សមាសភាពចូលរួមមាន÷ សមាជិកក្រុមប្រឹក្សាឃុំ០១រូប លោកគ្រូ អ្នកគ្រូ០២រូប មេភូមិ០២រូប សមាជិកភូមិ០២រូប ប្រជាការពារភូមិ០១រូប ប្រជាពលរដ្ឋជាស្រ្តី០៨រូប ប្រជាពលរដ្ឋពិការភាព ០២រូប ប្រជានេសាទ០៤រូប ចាស់អាយុពី៦០ឆ្នាំឡើង០៨រូប សរុប៣០រូប ។
នៅសាលាឃុំប៉ាក់ខ្លង
ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥
ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២
វេលាម៉ោង៨:៣០នាទីព្រឹក