រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយទាក់ទិននឹងការផ្ទេរប្រព័ន្ធគ្រប់គ្រង និងការប្រមូលចំណូលពីសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ

លោក ហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយទាក់ទិននឹងការផ្ទេរប្រព័ន្ធគ្រប់គ្រង និងការប្រមូលចំណូលពីសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធ ZOOM។
កិច្ចប្រជុំនេះដឹកនាំ ដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ។
គោលបំណង នៃកិច្ចប្រជុំពិភាក្សានេះ ដើម្បីស្វែងរកនីតិវិធី ក្នុងការផ្តល់សេវា និងការកត់ត្រាបែងចែកចំណូលពីការដែលបានផ្តល់សេវាលើវិស័យសាធារណការ និងដឹកជញ្ជូនតាមប្រព័ន្ធអនឡាញ៕
ថ្ងៃសុក្រ ២ កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ March 4, 2022

អត្ថបទទាក់ទង