ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សប្រចាំនៅស្នាក់ការព្រែកពពេលក្នុងដែនជម្រកសត្វព្រៃពាមក្រសោបនៃមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គរការសម្ព័ន្ធមិត្តសត្វព្រៃ ធ្វើការល្បាតទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកាលេខ (២៩១០៤១.១២៧៦៥៤៣) ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបចំណុចព្រែកពពេលភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្រុមការងារបានធ្វើការដកហូតអន្ទាក់ (ខ្សែកាបប្រាំងកង់) បានចំនួន៤៥ខ្សែ ។បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេលនៃដែនជម្រកសត្វព្រៃពាមក្រសោប ។
រៀបរាងអត្ថបទដោយ ៖ លោក វុធ ច័ន្ទដារ៉ូ