រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តប្រចាំខែមីនា ឆ្នាំ២០២២ របស់ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោក សែម សំអាង នាយករង​សាលាស្រុកកោះកុង

ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១ កើតខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង​បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្តប្រចាំខែមីនា ឆ្នាំ២០២២ របស់ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង ដឹកនាំដោយលោក សែម សំអាង នាយករង​សាលាស្រុកកោះកុង ដើម្បីពិនិត្យ និង​ពិភាក្សា​លើ​ការពិនិត្យមើល​របាយការណ៍​របស់ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក និងការរៀបចំផែនការការអនុវត្តការងារឲ្យស្របតាមការណែនាំ ដើម្បីទទួលបាន​នូវ​លទ្ធផល​ល្អ ប្រកបដោយគុណភាព ប្រសិទ្ធភាព និង​ស័ក្តិសិទ្ធិ​ភាព។​

សមាសភាពចូលរួមមានលោកនាយករង ប្រធាន អនុប្រធាន​ការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក​ សរុបចំនួន ១៤នាក់ ស្រី ០៣នាក់ នៅ​សាលប្រជុំសាលាស្រុក​កោះកុង​។​

អត្ថបទទាក់ទង