លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន និងម្ទាស់អាជីវកម្មឡានដឹកដី ដើម្បីពង្រឹងវិធានការ របៀបរៀបរយ អនាម័យ បិរស្ថាន និងសុវត្ថិភាពសាធារណៈ។
ជាលទ្ធផល នៃកិច្ចប្រជុំ ក្រុមហ៊ុន និងម្ចាស់អាជីវកម្មឡានដឹកដី ចំនួន ០៦ ក្នុងចំណោម ០៨ក្រុមហ៊ុន/អាជីវកម្ម ដែលមានមូលដ្ឋាននៅក្នុងក្រុងខេមរភូមិន្ទ និងចំនួន ០២ ក្នុងចំណោម ០៣ក្រុមហ៊ុន/អាជីវកម្ម ដែលមានមូលដ្ឋាននៅក្នុងស្រុកមណ្ឌលសីមា បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ដោយបានឯកភាពចូលរួមសហការអនុវត្តនូវវិធានការអនុវត្តល្អ ដូចខាងក្រោម៖
១.ធានាលាងសំអាតផ្លូវដឹកជាប្រចាំ
២.ធានាគ្រប់គ្រងទិន្នន័យរថយន្ត និងអ្នកបើកបរ ឲ្យបានច្បាស់លាស់
៣.ធានាលក្ខណ:បច្ចេកទេសរថយន្តដឹក៕
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល February 24, 2022