រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានចូលរួមប្រជុំពិភាក្សារកវិធីសាស្រ្តក្នុងការអនុវត្តច្បាប់ក្នុងដីអនុក្រឹត្យលេខ៣០ (ក្នុងដីលក់ឥណទានកាបូន និងក្រៅដីឥណទានកាបូន) ដែលដឹកនាំកិច្ចប្រជុំដោយលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិ​បាលខេត្តកោះកុង

ថ្ងៃអង្គារ ៦​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន និងលោក វ៉េត សុនីម អនុប្រធានមន្ទីរ បានចូលរួមប្រជុំពិភាក្សារកវិធីសាស្រ្តក្នុងការអនុវត្តច្បាប់ក្នុងដីអនុក្រឹត្យលេខ៣០ ក្នុងដីលក់ឥណទានកាបូន និងក្រៅដីឥណទានកាបូន ដែលដឹកនាំកិច្ចប្រជុំដោយលោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិ​បាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កិច្ចពិភាក្សាមានដូចខាងក្រោម៖_ ពិភាក្សាលើមន្រ្តីជំនាញមានសមត្ថកិច្ចក្នុងការអនុវត្តន៍ច្បាប់ក្នុងអនុក្រឹត្យលេខ៣០_ រដ្ឋបាលខេត្តកោះកុងនឹងរៀបចំការប្រជុំជាមួយប៉ូលីស និងកងរាជអាវុធហត្ថ ដើម្បីអោយបានដឹងពីកិច្ចការក្នុងការអនុត្តន៍ច្បាប់_ ក្នុងករណីមានបទល្មើសក្នុងអនុក្រឹត្យលេខ៣០ ដែលលក់ឥណទានកាបូនរវាងរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ត្រូវបញ្ជូនទៅអធិការស្រុកនីមួយៗ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ -អង្គប្រជុំនឹងស្នើយោបល់ជូនលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុងសូមចេញសេចក្តីសម្រេចបង្កើតគណៈកម្មការក្នុងការអនុវត្តច្បាប់ក្នុងដីអនុក្រឹត្យលេខ៣០ ។

អត្ថបទទាក់ទង