លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ដ្រី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់ ស្តីពី "ការទប់ស្កាត់អំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចនានា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន" ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងគោលបំណង៖
១- ពង្រឹងសមត្ថភាពមន្ត្រីកិច្ចការនារីខេត្ត ដើម្បីផ្សព្វផ្សាយបន្តទៅតាមភូមិគោលដៅឱ្យមានចំណេះដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស
២- ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងច្បាប់ដែលពាក់ព័ន្ធអាចការពារខ្លួន និងក្រុមគ្រួសារ។
វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ៤២រូប (ស្រី ៣៥រូប) នៅទីរួមខេត្តតាកែវ។
ថ្ងៃអង្គារ ៦រោច ដល់ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ដល់ ២៣ ខែកុម្ភៈ ឆ្នាំ២០២២