រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកោះកុង ប្រចាំស្នាក់ការព្រែកពពេលនៃដែនជម្រកសត្វព្រៃពាមក្រសោប បានល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅភូមិសាស្រ្តភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមាខេត្តកោះកុង

នៅថ្ងៃទី​២២ ខែកុម្ភះ ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រែកពពេល​ នៃដែនជម្រកសត្វព្រៃពាមក្រសោបចំនួន០១រូប សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះល្បាតដោយម៉ូតូចំនួន ០៥គ្រឿង​ ចុះល្បាតរុករកបទល្មើសធនធានធម្មជាតិបានជួបប្រទះដីកាប់រានមួយកន្លែងត្រង់ចំណុចនិយាមការ (290083.1279741290093.1279762290053.1279782289956.1279768289959.1279673290030.1279722290025.1279683) បង្កឡើងដោយ ​(អញ្ញាតជន) ក្រុមការងារបានវាយផ្លាកហាមកាប់រុករានដីព្រៃចំនួន០៥ផ្លាកស្ថិតនៅក្នុង​ ភូមិសាស្ត្រភូមិទួលគគីរ​ ឃុំទួលគគីរ​ ស្រុកមណ្ឌលសីមាខេត្តកោះកុង ។

អត្ថបទទាក់ទង