រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ទួន ឪទី អភិបាលរងស្រុក តំណាងលោក ចេង មុនីរិទ្ធ អភិបាលស្រុក ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនប្រគល់ជូនជនចាស់ជរា ដែលមានជម្ងឺប្រចាំកាយ រស់នៅភូមកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

:::::::::::::::::::::::::::::::::::::::::::::::::::::::::

លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ទួន ឪទី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក លោក សុខ ចេង មេឃុំកោះស្តេច និងលោក ខាន់ សុភាន់អនុប្រធានប្រចាំការ សសយក ស្រុក បានដឹកនាំសហការី ចុះសួរសុខ និងនាំយកភេសជ្ជៈមួយចំនួន និងថវិកាជូនលោកយាយ ឈ្មោះ សោម ម៉ៅ អាយុ ៧០ ឆ្នាំ ដែលមានជំងឺប្រចាំកាយ រស់នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងនោះថវិការួមមាន៖
១. ថវិការបស់សមាជិកក្រុមប្រឹក្សាស្រុកចំនួន ៤៦០,០០០ រៀល
២. ថវិការបស់គណៈអភិបាល នៃកណៈអភិបាលស្រុកចំនួន ៣០០,០០០ រៀល
៣. ថវិកាចំនួនរបស់សមាជិកក្រុមប្រឹក្សាឃុំកោះស្តេចចំនួន ៣៨០,០០០ រៀល
៤, ថវិការបស់សមាជិក ស.ស.យ.ក ស្រុកចំនួន ១០០,០០០ រៀល។

::::::::::::::::::::::::::::::::::::::::::::::::::::::::::::
ថ្ងៃអាទិត្យ ៤ រោច ខែមាឃ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២
February 20, 2022

អត្ថបទទាក់ទង