ឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ ជាមេបញ្ជាការទិសមុខខេត្តកោះកុង ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការនៅតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២១ និងផ្សព្វផ្សាយទិសដៅការងារយោធាសន្តិសុខឆ្នាំ២០២២ ក្នុងនោះក៏មានកម្មវិធីបំពាក់ឋានន្តរស័ក្កិ ប្រកាសមុខងារ និងប្រគល់គ្រឿងឥស្សរិយយស ជូនដល់អង្គភាព និងបុក្គល ដែលមានស្នាដៃ ក្នុងចលនាប្រឡងប្រណាំងឆ្នាំ២០២១ ផងដែរ។
ថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ February 18, 2022
ប្រភព : ការិយាល័យទី៥ នៃតំបន់ប្រតិបត្តិការសឹករងកោះកុង