រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់ម៉ូតូចំនួន ០៤គ្រឿង រួមនឹងប័ណ្ណសរសើរ និងថវិកាមួយចំនួន ជូនដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A ចំនួន០៤នាក់

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ អនុប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់ម៉ូតូចំនួន ០៤គ្រឿង រួមនឹងប័ណ្ណសរសើរ និងថវិកាមួយចំនួន ជូនដល់សិស្សដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A ចំនួន០៤នាក់។

ក្នុងឱកាសដ៏ថ្លៃថ្លានោះផងដែរ លោកជំទាវអភិបាលខេត្ត និងឯកឧត្តម រដ្ឋលេខាធិការក្រសួងការពារជាតិ បានផ្តល់កិត្តិយសថ្លែងប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសម្តេចពិជ័យសេនា ពិតជាមានសេចក្តីសោមនស្សរីករាយ និងជាមោទនភាពរបស់ខេត្តកោះកុង ដែលក្មួយៗបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ និទ្ទេស A សម្រាប់ជាកិត្តិយសគ្រួសារ និងសាលាផងដែរ។

ម៉ូតូដែលបានចែកជូននាពេលនេះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង សប្បុរសជន និងលោកជំទាវ ដែលបានឧបត្ថម្ភដល់ក្មួយៗ ជាការលើកទឹកចិត្ត។
លោកជំទាវអភិបាលខេត្ត ក៏បានចែកប័ណ្ណសរសើរ និងថវិកាមួយចំនួន ដល់នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសតេជោសែនកោះកុង និងនាយកវិទ្យាល័យស្រែអំបិល ដែលជាសាលាដែលមានសិស្សទទួលបាននិទ្ទេស A ។

ជាមួយគ្នានេះផងដែរ លោកជំទាវក៏បានបញ្ជាក់ជូនថា ក្មួយៗអាចមានឱកាសទទួលបានអាហារូបករណ៍ នៅប្រទេសចិន និងសកលវិទ្យាល័យនានាក្នុងប្រទេស ដែលផ្តល់ជូនតាមរយៈរដ្ឋបាលខេត្តកោះកុង ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា៕
ថ្ងៃសុក្រ ២ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២

អត្ថបទទាក់ទង