រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី​និងកុមារស្រុកកោះកុង​ ចុះជួបសំណេះសំណាល សួរសុខទុក្ខ​ដល់​កុមារីដែលត្រូវរងគ្រោះដោយករណីរំលោភសេពសន្ថវៈ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃពុធ ១៥ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី សឿ សាវី សមាជិក​ក្រុមប្រឹក្សា​ស្រុក និងជា​ប្រធាន គ.ក.ស.ក និងលោកស្រី អ៉ិន សុភី អភិបាលរង​ស្រុក​ និងជា​អនុប្រធាន​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការ​ស្រ្តី ស្រុកកោះកុង បានដឹកនាំក្រុមការងារ សហការជាមួយ​អាជ្ញាធរ​ឃុំតាតៃក្រោម ចុះជួបសំណេះសំណាល សួរសុខទុក្ខ​ដល់​កុមារីដែលត្រូវរងគ្រោះដោយករណីរំលោភសេពសន្ថវៈ នៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង  ខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២​

ជាមួយគ្នានេះផងដែរ លោកស្រី អភិបាលរងស្រុក ក៏បាននាំយកនូវសម្ភារដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត  និងលោកជំទាវ ពេជ្រ ចន្ទមុនី រួមមាន ៖ អង្ករចំនួន ៥០គីឡូក្រាម ទឹកសុីអុីវ ២យួរទឹកត្រី ៤ដប និងថវិការបស់គណៈកម្មាធិការចំនួន ៥០០,០០០រៀល (ប្រាំរយពាន់រៀលគត់)​។​

អត្ថបទទាក់ទង