គណៈកម្មការរៀបចំគម្រោងខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពិភាក្សា លើការរៀបចំគម្រោងអភិវឌ្ឍន៍ ខេត្តកោះកុង ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាននៃគណៈកម្មការ។
លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមសមាជិកគណៈកម្មាធិការរៀបចំគម្រោងខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងគម្រោង ចាត់ចែង ការសិក្សា និងរៀបចំគម្រោង រៀបចំសំណើគម្រោង ដោយមានជំនួយពីអ្នកជំនួយបច្ចេកទេស ព្រមទាំងពិនិត្យ អនុម័តសំណើគម្រោង។ ថ្ងៃនេះកិច្ចប្រជុំគឺ មានគោលបំណង ដើម្បីពិភាក្សាជ្រើសរើសគម្រោងអភិវឌ្ឍន៍ ដោយប្រើថវិកាអភិវឌ្ឍន៍ខេត្តកោះកុង ឆ្នាំ២០២២។ ចំពោះគម្រោងទាំងអស់ សម្រាប់ឆ្នាំ២០២២ និងឥណទានបន្ថែម ត្រូវបានទទួលការគាំទ្រ និងអនុម័តពីសមាជិកគណៈកម្មការរៀបចំគម្រោង ជាផែនការតម្រង់ទិស សម្រាប់អភិវឌ្ឍន៍ខេត្តកោះកុង ស្រមតាមផែនការវិនិយោគបីឆ្នាំរំកិល ដែលបានអនុម័ត ពីក្រុមប្រឹក្សាខេត្តកោះកុង៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ February 10, 2022